កម្ពុជា-អាមេរិក ចុះ MoU ដើម្បីពង្រឹងការពារសន្តិសុខស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ
- 2019-07-10 02:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-អាមេរិក ចុះ MoU ដើម្បីពង្រឹងការពារសន្តិសុខស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ
ចន្លោះមិនឃើញ
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយលោក Timithy Pittman ប្រធានសន្តិសុខប្រចាំរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
MoU នេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចការពារសន្តិសុខស្ថានទូតអាមេរិកក្នុងរាជធានីភ្នំពេញ។
លោក នេត សាវឿន បានមានប្រសាសន៍រម្លឹកអំពីកិច្ចសហប្រតិបត្តិការល្អរវាងនគរបាលជាតិកម្ពុជា និងស្ថានបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាំងមុន និងក្រោយការចុះអនុស្សារណៈកន្លងមក ។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត ក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការល្អរវាងគ្នានេះជាបន្តថែមទៀត ជាពិសេសការផ្តល់ព័ត៌មានរវាងគ្នាតាមរយៈ Hotline ពាក់ព័ន្ធរាល់ចំណុចសង្ស័យនានា ឬព័ត៌មានផ្សេងៗដែលបម្រើផលប្រយោជន៍នៃកិច្ចការពារសន្តិសុខ៕