អ្នកជំនាញ Hack អាចចុះ​ឈ្មោះ​ប្រឡង​បាន អ្នក​ឈ្នះ​បាន​ទៅ​សិង្ហបុរី​

  • 2019-07-11 06:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​បាន​ប្រកាស​ធ្វើ​ស្ដី​ពី​ការ​ជ្រើស​រើស​​សិស្ស និស្សិត​ឲ្យ​ចូល​រួម​ធ្វើ​ការ​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន "Cambodia Cyber Contest 2019”

រូបតំណាង
ការ​ប្រកួត​ប្រជែង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​**នៅ​ថ្ងៃ​ទី ៦ ខែ​សីហា ឆ្នាំ ២០១៩** ខាង​មុន​នេះ។ សម្រាប់​អ្នក​ដែល​ទទួល​បាន​ជ័យ​លាភី​ចំនួន ២​រូប នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ការ​ប្រកួត​ប្រជែង​បន្ត​ថ្នាក់​តំបន់​នៅ​ប្រទេស​សិង្ហបុរី។

គោល​បំណង​នៃ​ការ​ប្រកួត​ប្រជែង​ខាង​លើ​គឺ​សំដៅ​លើក​កម្ពស់​សមត្ថភាព​ជំនាញ និង​វាស់​ស្ទង់​ចំណេះដឹង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​សម្បូរ​បែប ខណៈ​ដែល​វិស័យ​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក។

#លក្ខខណ្ឌ​កុំព្យូទ័រ​ដែល​បេក្ខជន​ត្រូវ​យក​មក​ប្រកួត៖

  • និស្សិត​កំពុង​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ (មាន​ប័ណ្ណ​សំគាល់​ខ្លួន​និស្សិត)
  • និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្ររង ឬ​បរិញ្ញាបត្រ (មាន​ប័ណ្ណ​សំគាល់​ខ្លួន​និស្សិត)
  • ត្រូវ​មាន​អាយុ​ក្រោម ៣០​ឆ្នាំ
  • ត្រូវ​មាន​កុំព្យូទ័រ​ផ្ទាល់​ខ្លួន

#របៀប​ដាក់​ពាក្យ​សុំ​ចូល​រួម​ប្រកួត៖

  • ​ចុះ​ឈ្មោះប្រកួតប្រជែងតាម​គេហទំព័រ ចុច​នៅ​ទី​នេះ
  • ទំនាក់ទំនង​ទៅ​លេខ៖ ០១៦ ៨៥១ ៦៧៨ ,០៧០ ៣៩៤ ៩១៨

ផុត​កំណត់​​ថ្ងៃ​ទី ៣០ ខែ​កក្កដា ឆ្នាំ ២០១៩ សម្រាប់​ព័ត៌មាន​លម្អិត​ក្រុម​ការ​ងារ​គ្រប់​គ្រង​ការ​ចុះ​ឈ្មោះ​នឹង​ធ្វើ​ការ​ទាក់​ទង​ទៅ​បេក្ខជន​ដើម្បី​ផ្ដល់​ដំណឹង​ពី​ការ​ចុះ​ឈ្មោះ៕​

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;