កីឡាករក្នុងក្រុមល្អបំផុតនៅ Copa America 2019 មានអាហ្សង់ទីនម្នាក់ តែមិនមែន Messi
- 2019-07-11 06:38:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករក្នុងក្រុមល្អបំផុតនៅ Copa America 2019 មានអាហ្សង់ទីនម្នាក់ តែមិនមែន Messi
ចន្លោះមិនឃើញ
Copa America 2019 ដែលជាពានរង្វាន់របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង CONMEBOL បានបញ្ចប់ទៅកាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ ដោយម្ចាស់ពាន បានទៅក្រុមម្ចាស់ផ្ទះប្រេស៊ីល។ ចំណែកកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ គឺកីឡាករ Everton របស់ប្រេស៊ីល និង Paolo Guerrero របស់ប៉េរូ ដែលស៊ុតបាន ៣គ្រាប់ដូចគ្នា។ កីឡាករដែលឈ្នះពានកីឡាករល្អបំផុត គឺ Dani Alves របស់ប្រេស៊ីល ឯពានអ្នកចាំទីល្អបំផុត បានទៅ Alisson (ប្រេស៊ីល)។
អ្នកចាំទី៖ Alisson (ប្រេស៊ីល)
ខ្សែការពារ៖ Trauco (ប៉េរូ) Silva (ប្រេស៊ីល) Gimenez (អ៊ុយរុយហ្គាយ) Alves (ប្រេស៊ីល)
ខ្សែបម្រើ៖ Vidal (ឈីលី) Paredes (អាហ្សង់ទីន) Arthur (ប្រេស៊ីល)
ខ្សែប្រយុទ្ធ៖ Everton (ប្រេស៊ីល) Guerrero (ប៉េរូ) James Rodriguez (កូឡុំប៊ី)