ក្រុមហ៊ុនទូរគមនាគមន៍យក្សវៀតណាម នឹងតេស្ត 5G នៅភ្នំពេញឆាប់ៗ!
- 2019-07-11 07:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនទូរគមនាគមន៍យក្សវៀតណាម នឹងតេស្ត 5G នៅភ្នំពេញឆាប់ៗ!
ចន្លោះមិនឃើញ
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារបស់ដៃគូវិនិយោគឯកជន និងសាធារណៈរវាងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុន Viettel កាលពីថ្មីៗនេះ ត្រូវបានគេដឹងថា ជាកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទូរគមនាគមន៍ដូចជា e-government, e-health, e-education, e-agriculture, smart cities និង Internet of Things និងស្តីពីការសាកល្បងបច្ចេកវិទ្យា 5G ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមេសានេះ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់វៀតណាម បានធ្វើការសាកល្បងបានសម្រេចនូវការចេញផ្សាយសេវា 5G បានសម្រេច ក្នុងតំបន់ Hoàn Kiếm នៃទីក្រុងហាណូយរួចរាល់ហើយ។
តាមការឲ្យដឹងពី Viettel ល្បឿនអ៊ីនធឺណិត 5G ដែលគេសាកល្បងគឺមានចន្លោះពី ៦០០ ទៅ ៧០០ Mbps ដែលស្មើនឹងល្បឿនសេវា 5G របស់ក្រុមហ៊ុន Verizon ក្នុងសហរដ្ឋអាមេរិកដែរ។ កាលពីខែមេសា ក្រុមហ៊ុននេះបានសាងសង់ស្ថានីយ 5G ដំបូងនៅវៀតណាម នៅក្នុងតំបន់ Hoàn Kiếm។ ស្ថានីយពីរទៀតគឺស្ថិតនៅតំបន់ Duy Tan និង Tran Huu Duc ទីក្រុងហាណូយដូចគ្នា។
ក្រៅពីក្រុមហ៊ុន Viettel នេះ ក្រុមហ៊ុន MobiFone ក៏ទទួលបានអាជ្ញាប័ណ្ណខាងសេវា 5G នេះដែរ ដោយសម្រាប់ការធ្វើតេស្តរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២០។ ក្រុមហ៊ុនទូរគមនាគមន៍ធំមួយទៀតនៅវៀតណាម ឈ្មោះ VNPT VinaPhone មិនទាន់បង្ហាញគម្រោងទាក់ទងនឹងសេវា 5G នេះឡើយ៕
អត្ថបទទាក់ទង៖