ការទិញ​ F-35 ពី​អាមេរិក​របស់​កូរ៉េខាងត្បូង នឹង​បង្ខំ​ឱ្យ​កូរ៉េខាងជើង ​ធ្វើតេស្ត​អាវុធ​ពិសេស ដើម្បី​កម្ទេចចោល

  • 2019-07-12 03:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ទិញ​យន្តហោះ​បំបាំងកាយ F-35 ពី​អាមេរិក​របស់​កូរ៉េ​ខាងត្បូង នឹង​បង្ខំ​ឱ្យប្រទេស​កូរ៉េខាងជើង អភិវឌ្ឍ និង​ធ្វើតេស្ត​អាវុធ​ពិសេស ដើម្បី​កម្ទេច​សព្វាវុធ​នេះចោល។ នេះបើតាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាងជើង KCNA កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ​២០១៩។

រូបថត៖ Reuters
នាយក​ស្រាវជ្រាវ​គោលនយោបាយ​១រូប​នៅវិទ្យាស្ថាន​សម្រាប់​ការសិក្សា​សហរដ្ឋអាមេរិក នៃក្រសួង​ការបរទេស​កូរ៉េខាងជើង បាន​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋ​អំណាច​កូរ៉េខាងត្បូង គឺ​កំពុងធ្វើ​សកម្មភាព​ឥតអៀនខ្មាស់ និង​គួរ​ឱ្យអាណិត ចំពោះការនិយាយ​យ៉ាង​លឺៗ​អំពី​ការផ្សះផ្សារ និង​កិច្ចសហប្រតិបត្តិការ​រវាងកូរ៉េខាងជើង និង​កូរ៉េខាងត្បូង តែបែរ​ជាទិញ​អាវុធពី​អាមេរិក។

អ្នកស្រាវជ្រាវរូប​នោះ​បានលើកឡើង​យ៉ាងដូច្នេះ​ថា៖ «គ្មានអ្វីដែល​គួរឱ្យសង្ស័យ​សោះឡើយ ចំពោះ​ការទិញយន្តហោះ F-35 ដែលមាន​គោលបំណង​បង្កើន​អំណាច​យោធា ទៅលើ​ប្រទេស​ជិតខាងក្នុង​តំបន់ ជាពិសេស​ឈ្លានពាន​ប្រទេស​កូរ៉េខាងជើង ដែលជាប់​របង​ជាមួយ។ យើង​គ្មាន​ជម្រើស​ណាផ្សេង​ក្រៅពី​អភិវឌ្ឍ និង​សាកល្បង​អាវុធ​ពិសេស ដើម្បី​បំផ្លាញ​ចោល​ទាំងស្រុង​ចំពោះ​យន្តហោះ​បំបាំងកាយ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង»

កាលពីខែ​មីនា​កន្លងទៅ កូរ៉េខាងត្បូង​បាន​ទទួល​យន្តហោះ​ចម្បាំង F-35 ពីរ​គ្រឿង​ពី​អាមេរិក ហើយសល់​ប៉ុន្មានទៀតនឹង​ទទួលបាន​នៅឆ្នាំនេះ។ ជាមួយគ្នា​នោះ កូរ៉េខាងត្បូង បាន​យល់​ព្រមទិញ​យន្តហោះ​ដែលមាន​បច្ចេកវិទ្យាឈាន​មុខ​ចំនួន ៤០គ្រឿង ដែលនឹង​ត្រូវបញ្ជូន​ទាំងអស់ត្រឹមឆ្នាំ​២០២១៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;