Superlek ចាញ់​ក្នុង​ការ​ប្រកួត​​ខ្សែក្រវាត់​​នៅសង្វៀនរ៉ាចាដាំណឺន

  • 2019-07-12 03:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់ថៃ ដើមកំណើត​ខ្មែរ នៅខេត្តបុរីរម្យ ស៊ូភើលែក ខេតមូកៅ ប្រកួត​ចាញ់​កីឡាករ​ថៃ​ Rangkhao Wo.Sangpraphai នៅសង្វៀនរ៉ាចាដាំណឺន កាលពី​យប់មិញនេះ (១១ កក្កដា)។

នៅក្នុងការប្រកួតនេះ កីឡាករ​ទាំង២ បានតតាំងគ្នាពេញ ៥ទឹក ដោយ Superlek ព្យាយាម​ទាត់ ប៉ុន្តែ Rangkhao ដែល​មាន​កម្ពស់​ខ្ពស់ជាង ហាក់​មាន​ប្រៀប​ ជា​ពិសេស​គឺ​ក្បាច់​ជង្គង់។ ជាលទ្ធផល ចៅក្រម បាន​ដាក់​ពិន្ទុ​ឲ្យ Rangkhao ជាអ្នកឈ្នះខ្សែក្រវាត់ លើ​ប្រភេទ​ទម្ងន់ Super Featherweight (១៣០ផោន ឬជិត ៥៩គីឡូក្រាម)។

ចង់ដឹងថាការប្រកួតយ៉ាងណានោះ សូមទស្សនា​វីដេអូខាងក្រោមនេះ៖

សូមបញ្ជាក់ថា ក្រៅពី​​វ៉ៃ​នៅ​សង្វៀនរ៉ាចាដាំណឺនប៉ុណ្ណោះទេ ស៊ុបភើលែក ក៏​កំពុងប្រឡូក​ក្នុង​សង្វៀនធំជាងគេនៅអាស៊ី ONE Championship ផងដែរ ដោយធ្លាប់ប្រកួត ២ដង ឈ្នះទាំង២ដង ក្នុងនោះ​ក៏មានជ័យជម្នះ​លើ​កីឡាករ​ខ្មែរ ឡៅ ចិត្រា ផងដែរ៕

Superlek បង្ហោះរូបភាព និងសូមទោស​អ្នកគាំទ្រ ក្រោយចប់ការប្រកួត
កីឡាករ​ Rangkhao ក្រោយឈ្នះការប្រកួត

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;