ចំនួនប្រជាជនវៀតណាម កើនឡើងជិតដល់ ១០០លាននាក់ហើយ
- 2019-07-12 04:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនប្រជាជនវៀតណាម កើនឡើងជិតដល់ ១០០លាននាក់ហើយ
ចន្លោះមិនឃើញ
ប្រជាជនវៀតណាម បានកើនឡើងដល់ចំនួន ៩៦,២លាននាក់ហើយ គិតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥ ក្នុងពិភពលោក និងលេខ៣ ក្នុងតំបន់អាស៊ាន។ ទិន្នន័យនេះចេញផ្សាយការិយាល័យស្ថិតិវៀតណាម ក្នុងកិច្ចប្រជុំនៅក្រុងហាណូយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនវៀតណាមបានកើនឡើងប្រមាណ ១០,៤លាននាក់ ឬ ១,១៤ភាគរយ ប៉ុន្តែទាបជាងកំណើនពីឆ្នាំ ១៩៩៩-២០១៩ ដែលមាន ១,១៨ភាគរយ។
យោងតាមការធ្វើជំរឿន វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានដង់ស៊ីតេខ្ពស់បំផុតក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្នដង់ស៊ីតេប្រជាជនវៀតណាម មានចំនួន ២៩០នាក់ក្នុង១គីឡូម៉ែត្រការ៉េ កើនពី ៣១នាក់ កាលពីឆ្នាំ២០០៩។
ក្រុងហាណូយ និងហូជីមិញ មានដង់ស៊ីតេប្រជាជនខ្ពស់ជាងគេក្នុងប្រទេសនេះ ពោលគឺនៅហាណូយ មានចំនួន ២៣៩៨នាក់ ឯហូជីមិញ មានចំនួន ៤៣៦៣នាក់ក្នុង១គីឡូម៉ែត្រការ៉េ៕