​រក​ឃើញ​ក្រុម​​ខ្លាំង ២ ​ឡើង​ទៅ​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ប្រចាំ​ទ្វីប​អាហ្វ្រិក​ហើយ!

  • 2019-07-15 00:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នកដែលរកបានគ្រាប់បើកឆាកវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ឲ្យអាល់ហ្សេរី គឺកីឡាករ William Troost-Ekong បន្ទាប់មកគឺ Riyard Marez ​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​កញ្ជ្រោង​ខៀវ Leicester City ​បាន​ទាត់​ Free-kick ​មួយ​ជើង​ចូល​ទី​នៅ​នាទី​ ៩០+ ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី ​ឈ្នះ​ក្រុម​នីហ្សេរីយ៉ា ២-១ ​ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជាលើកដំបូងគិតតាំងពីឆ្នាំ ១៩៩០ មក។

កីឡាករ​ ​Riyard Marez ពេលលេងទល់នឹងក្រុមនីហ្សេរីយ៉ា
​​ខណៈ​ដែល ១ ​គ្រាប់​ដ៏​សំខាន់​របស់ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​​វិញ​ រក​បាន​ដោយ​កីឡាករ​ Dylan Bronn ​ដោយ​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទុយណេស៊ី ​ដោយ​លទ្ធផល ១-០។

​ដូចនេះ​សម្រាប់​ការ​ប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រវាងអាល់ហ្សេរី និង សេណេហ្គាល់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២០ ​ខែ​កក្កដា​ឆ្នាំ ២០១៩​ ក្នុង​កីឡដ្ឋាន​ Cairo International Stadium ​ទីក្រុង Nasr City ប្រទេស​អេហ្ស៉ីប៕​

ពាន African Cup of Nations

សូម​ទស្សនា​រូបភាព​សកម្មភាព​​រស់​រវើក​ និង​វីដេអូ​ខាងក្រោម៖

​​

Mane ពេលលេងទល់នឹងក្រុម ទុយណេស៊ី

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;