លោក សៅ សុខា៖ អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នឹង​ត្រូវស្លាប់ បើ​ហ៊ានប្រើ​កាំភ្លើង​តដៃ ពេល​ចាប់​ខ្លួន​បាន

  • 2019-07-18 01:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយឧត្តមសេនីយ៍ សៅ សុខា មេបបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស និងជា​ប្រធាន​គណៈកម្មការ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​គឺ​ជនល្មើស​ត្រូវតែបង្ក្រាប។

លោក​ថ្លែង​ថា៖ «បើកាលណា​រកឃើញ​ស្រាវជ្រាវ​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​អាវុធហត្ថ​រូបណា គឺត្រូវ​កសាង​សំណុំរឿង កោះខ្លួន​ឲ្យចូល​មកតុលាការ បើមិនចូល​១លើក ២លើក ៣លើក មិនចូលទេ​គឺមាន​ដីកា​ចាប់ខ្លួន ត្រូវតែ​ចាប់។ ពេលចាប់ខ្លួនហើយ​តដៃ បើមាន​កាំភ្លើង​តដៃ គឺគ្មានស្អី​ក្រៅពីងាប់​ខានចាយលុយ​ទេ។ ហើយលីក​សូមផ្តាំ​ផ្ញើកង​កម្លាំង​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ គឺវិន័យ សីលធម៌ អំពើ​ពុករលួយ​ដាច់ខាត គ្មានត្រូវ​ទទួល​សំណូក​ពីអ្នកណា​ទេ»។

ជាមួយ​គ្នានេះ​នាយឧត្តមសេនីយ៍ សៅ សុខា ក៏បាន​រំលឹក​ដល់ មេបញ្ជាការ​កងរាជអាវុធហត្ថទូទាំង​ប្រទេស ត្រៀមខ្លួន​ដើម្បី​ធ្វើការឃាត់​និងត្រួតពិនិត្យ រកអ្នក​ប្រព្រឹត្ត​កំហុស។ «ហើយមិនមែន​ធ្វើតែនៅ​ខេត្តមណ្ឌលគីរី រតនគីរី និង​ខេត្តស្ទឹងត្រែង​នោះទេ។ មនុស្សធ្វើខុសត្រូវចាប់ខ្លួន​ធ្វើតាម​ច្បាប់ ឡានគឺ​កម្ទេច​ចោល។ ហើយ​បើស្ទាក់ស្ទើរ​មិនហ៊ានធ្វើទេ គឺដូរ​មនុស្ស​ចេញ ឱ្យ​មនុស្សដែលហ៊ាន​ធ្វើ ទៅធ្វើ»៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;