អារ៉ាប់រួម បង្ហាញក្តី​សង្ឃឹម​ខ្ពស់​នៅ World Cup ក្រោយ​ចាប់​ពូល​បាន​នៅ​ជាមួយ​ក្រុម​អាស៊ាន​ទាំង៤

  • 2019-07-18 03:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ចាប់ឆ្នោត​បាន​នៅក្នុង​ពូល G ជាមួយ​ក្រុម​អាស៊ាន៤ រួមមាន វៀតណាម ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី សម្រាប់​វគ្គជម្រុះ World Cup 2022 ជុំទី២ ​អារ៉ាប់រួម បង្ហាញ​ជំនឿចិត្តខ្ពស់​ថា ក្រុមខ្លួន​នឹង​ឆ្លតផុតវគ្គជម្រុះ​នេះ ដើម្បី​បន្ត​ដំណើរទៅ​វគ្គបន្ត ព្រមទាំង​មាន​កៅអី​នៅក្នុង​ពាន AFC Asian Cup 2023 ផងដែរ។

លោក Marwan Bin Galita ប្រធាន​សមាគម​បាល់ទាត់​អារ៉ាប់រួម បាន​ថ្លែងប្រាប់ Gulf News ថា ក្រុម​អារ៉ាប់រួម គឺ​តែងតែ​ស្ថិតក្នុង​ចំណោម​ក្រុមខ្លាំង នៅគ្រប់​ការប្រកួត ជាក់ស្តែង​ដូចជា​ការប្រកួត​ក្នុងពាន AFC Asian Cup 2019 កន្លងមក​នេះ ដែល​លោក​មាន​ទំនុកចិត្ត​ថា ក្រុមនេះ​នឹង​អាចធ្វើបាន​ល្អម្តង​ទៀត ក្នុង​វគ្គជម្រុះ World Cup 2022។

រូបថត៖ Gulf News

លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​គ្រូបង្វឹក​លំដាប់​ពិភពលោក​រួម​ជាមួយ​នឹង​កីឡាករ​រួមបញ្ចូលគ្នា​រវាងអ្នកមាន​បទពិសោធន៍ និង​កីឡាករ​វ័យក្មេង។ យើងមាន​ទំនុកចិត្ត​ចំពោះគ្រូបង្វឹក​ថា នឹង​នាំក្រុម​ដល់ចំណុច​ល្អបំផុត»៕

ចុចអាន៖ ក្ដៅៗ! កម្ពុជា ចាប់ឆ្នោតជម្រុះ World Cup ប៉ះក្រុម...

ប្រភព៖ Gulf News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;