Iquezang ប្រឹង​ហ្វឹកហាត់ ត្រៀម​ប៉ះ​កែវ រំចង់ ជាលើកទី៣ (វីដេអូ)

  • 2019-07-18 06:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកប្រដាល់ថៃ Iquezang Kor Rungthanakeat កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំង ដើម្បី​ត្រៀម​ជួប​កីឡាករ​គុនខ្មែរ កែវ រំចង់ ជា​លើក​ទី៣ នាថ្ងៃទី២៨ ខែកក្កដា​ខាងមុខ​នេះ នៅ​ទឹកដី​ខេត្ត​បាត់ដំបង។

Iquezang បាន​និយាយ​ក្រោយ​ការ​ហ្វឹកហាត់​ថា៖ "ខ្ញុំត្រៀមខ្លួនសម្រាប់ប្រកួតជាមួយកែវ រំចង់ រួចរាល់ហើយ។ តើដៃគូរបស់ខ្ញុំ ត្រៀមខ្លួនរួចរាល់សម្រាប់វៃជាមួយខ្ញុំហើយឬនៅ?"

សូមបញ្ជាក់ថា ក្រោយជួបគ្នា២ដង​នៅក្នុង​សង្វៀន Thai Fight នៅ​ទឹកដី​វៀតណាម និងថៃ ការជួបគ្នា​លើក​ទី៣ នេះ នឹងធ្វើឡើង​ក្នុងសង្វៀន​ប្រដាល់​ឯកភ្នំ ខេត្ត​បាត់ដំបង។ លទ្ធផល​ជួបគ្នា ២ដង​លើក​មុន គឺឈ្នះចាញ់គ្នាម្ដងម្នាក់។

តើលើក​នេះ កីឡាករ​ណា​នឹងឈ្នះ?

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;