វីរបុរសក្លឹប Barcelona ត្រឡប់មកដឹកនាំក្រុមយុវជន U-19 ត្រៀមលេងពានធំមួយ
- 2019-07-19 13:11:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីរបុរសក្លឹប Barcelona ត្រឡប់មកដឹកនាំក្រុមយុវជន U-19 ត្រៀមលេងពានធំមួយ
ចន្លោះមិនឃើញ
ក្រោយបញ្ចប់ការសិក្សាថ្នាក់បណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត Pro Licences កាលពីឆ្នាំមុន។ ពេលនេះអតីតអ្នកចាំទីឆ្នើមរបស់ក្រុម FC Barcelona កីឡាករ Victor Valdes បានព្រមព្រៀងផ្លូវការជាមួយក្លឹប ដើម្បីមកដឹកនាំក្រុមយុវជន U-19 នៅរដូវកាលក្រោយ។
វត្តមានរបស់ Valdes អាចនឹងត្រូវមកជំនួសកន្លែងលោក Silva ដើម្បីត្រៀមខ្លួនដឹកនាំក្រុម លេងពាន UEFA Youth ឆ្នាំ ២០១៩-២០២០។ កាលពីរដូវកាល ២០១៨-២០១៩ ក្រោមការដឹកនាំរបស់លោក Denis Silva ក្រុមយុវជនបាសេ បានឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ UEFA Youth តែបានចាញ់ក្រុមយុវជន Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
រំឭកដែរថា អតីតអ្នកចាំទីវ័យ ៣៧ ឆ្នាំរូបនេះ ចំណាយពេលលេងឲ្យក្លឹប ១២ ឆ្នាំមកហើយ(២០០២-២០១៤) ដោយបង្ហាញខ្លួនសរុប ៥៣៩ ដងនិងរួមចំណែកជួយឲ្យក្លឹបឈ្នះពាន ២១ មានទាំងពាន Champion League ៣ ដង ពានលីគ ៦ ដងផងដែរ៕