គូជក់ចិត្ត​ប្រចាំ​លីគ​កំពូល​កម្ពុជា៖ វិសាខា និងភ្នំពេញក្រោន ស៊ុតគ្នា ៧គ្រាប់ (វីដេអូ)

  • 2019-07-22 01:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លីគ​កំពូល​កម្ពុជា បានបញ្ចប់សប្ដាហ៍ទី ១៦ កាលពីថ្ងៃអាទិត្យ​ម្សិលមិញ។ ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​តែ​មិន​ទាន់​ស្គាល់​ពាក្យថា "ចាញ់" ដោយ​បាន​យកឈ្នះ​ក្រុម​គិរីវង់​សុខសែនជ័យ ២-១ នៅ​ដី​ខ្លួនឯង។ ចំណែក​គូ​ជក់ចិត្ត​ប្រចាំ​សប្ដាហ៍ គឺ​ជា​ជំនួប​រវាង​ក្រុម​ម្ចាស់ផ្ទះ​វិសាខា និងក្រុមជើងឯក ៦សម័យ ភ្នំពេញក្រោន។

នៅ​ក្នុង​ការប្រកួត​នេះ ក្រុមទាំង ២ បាន​ស៊ុត​គ្នា​ ៧គ្រាប់ ពោល​គឺ​វិសាខា ៤ ឯភ្នំពេញក្រោន ៣។ លទ្ធផល​នេះ ជួយ​ឲ្យ​វិសាខា តាមស្មើ​ពិន្ទុ​ក្រុម​លេខ ៣ អង្គរ​ថាយហ្គឺរ (ចាញ់​សំណល់គ្រាប់បាល់) ខណៈ​ភ្នំពេញក្រោន នៅតែឈរ​លេខ ៦។

៤គ្រាប់​របស់​វិសាខា រកបានដោយ​ Da Cruz, Ajayi (២គ្រាប់) និងស៊ិន កក្កដា។ ចំណែក​ ៣គ្រាប់​របស់​ភ្នំពេញក្រោន រកបានដោយ Mustafa Zazai, Paulo Victor និង Dzarma Bata។

លទ្ធផល​ទាំងអស់ ក្នុង​សប្ដាហ៍​ទី ១៦ មានដូចខាងក្រោម៖

តារាង​ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី ១៦៖

ទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖ (វីដេអូពី channel YouTube Phnom Penh Crown)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;