ដឹងឬអត់? ប៉ាក់គីអៅ ជាម្ចាស់កំណត់ត្រា ១ ក្នុងសៀវភៅ Guinness World Record
- 2019-07-24 02:28:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងឬអត់? ប៉ាក់គីអៅ ជាម្ចាស់កំណត់ត្រា ១ ក្នុងសៀវភៅ Guinness World Record
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងកាន់កំណត់ត្រាមួយក្នុងសៀវភៅកំណត់ត្រា Guinness World Record គឺកំណត់ត្រា "អ្នកប្រដាល់ដែលឈ្នះខ្សែក្រវាត់ច្រើនប្រភេទទម្ងន់ជាងគេ (៨)" (Most boxing world titles in different weight divisions)។
អ្នកប្រដាល់វ័យ ៤០ឆ្នាំ បានក្លាយជាម្ចាស់កំណត់ត្រានេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ ពោលគឺក្រោយឈ្នះអ្នកប្រដាល់អាមេរិក Antonio Margarito ក្លាយជាម្ចាស់ខ្សែក្រវាត់ WBC Super Welterweight។
ក្រៅពី WBC Super Welterweight ខ្សែក្រវាត់ទាំង ៧ផ្សេងទៀត ដែល PacMan កំពុងកាន់នាពេលនោះ រួមមាន៖ WBC Flyweight, WBC Super Featherweight, WBC Lightweight, The Ring Featherweight, IBF Super Bantamweight, IBO and The Ring Light Welterweight និង WBO Welterweight៕
ចុចអាន៖ ធ្លាយក្រដាសដាក់ពិន្ទុ! ចៅក្រមដែលដាក់ពិន្ទុឲ្យប៉ាក់គីអៅ ចាញ់ ទទួលរងការរិះគន់