កម្ពុជា គ្មានមេដាយក្នុងកីឡាសិស្សអាស៊ាន ឆ្នាំ២០១៩
- 2019-07-24 04:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា គ្មានមេដាយក្នុងកីឡាសិស្សអាស៊ាន ឆ្នាំ២០១៩
ចន្លោះមិនឃើញ
កីឡាសិស្សអាស៊ាន ឆ្នាំ ២០១៩ (Asian School Games) លើកទី១១ ដែលប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ បានចប់គ្រប់វិញ្ញាសាហើយ ក្រោយចាប់ផ្ដើមតាំងពីថ្ងៃទី១៧ ខែកក្កដាមក។
ប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឈរនៅលើគេក្នុងតារាងមេដាយសរុប (១០២ មេដាយ) តាមពីក្រោយដោយ ថៃ (៩៩ មេដាយ) និងម៉ាឡេស៊ី (៧៧ មេដាយ)។
ចំណែកប្រទេស ៧ ផ្សេងទៀត គឺមានតែកម្ពុជា មួយប៉ុណ្ណោះ ដែលមិនឈ្នះមេដាយសោះ។ សូមមើលតារាងមេដាយ ខាងក្រោមនេះ៖
សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនអត្តពលិកទៅចូលរួមចំនួន ៥ ប្រភេទកីឡា ដែលមាន វាយកូនឃ្លីលើតុ វាយកូនបាល់ វាយសី ហែលទឹក និងអត្តពលកម្ម៕