២៥ កក្កដា ១៩៧៦៖ រូបមុខមនុស្សនៅលើភពអង្គារ ត្រូវថតបានដោយយានអវកាស Viking 1
- 2019-07-25 04:40:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៥ កក្កដា ១៩៧៦៖ រូបមុខមនុស្សនៅលើភពអង្គារ ត្រូវថតបានដោយយានអវកាស Viking 1
ចន្លោះមិនឃើញ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៧៦ យានអវកាស Viking 1 បានថតជាប់រូបមុខមនុស្សនៅលើភពអង្គារ «Face on Mars» ខណៈដែលយានអវកាសកំពុងធ្វើដំណើរទៅកាន់ភពក្រហមនេះ។
រូបនេះ ត្រូវថតបាននៅតំបន់ Cydonia នៃភពអង្គារ ដែលវាហាក់ដូចជាមុខមនុស្សយក្សមួយត្រូវបានគេឆ្លាក់ ឬសាងសង់លើផ្ទៃដីភពនេះ។ អ្នកវិទ្យាសាស្រ្តអង្គការណាសាកាលពីពេលនោះ បានជឿជាក់ថា ថ្មដ៏ធំដែលមានរូបដូចក្បាលមនុស្សនេះ គឺកកើតឡើងដោយស្រមោលដែលចេញជាភ្នែក ច្រមុះ និងមាត់ ក្នុងពេលថតតែប៉ុណ្ណោះ៕