Ford បង្អួតកម្លាំងឡានភីកអាប់ប្រើអគ្គិសនីសុទ្ធ សណ្ដោងទម្ងន់បានជាង ៥០០ តោន (វីដេអូ)
- 2019-07-25 06:22:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford បង្អួតកម្លាំងឡានភីកអាប់ប្រើអគ្គិសនីសុទ្ធ សណ្ដោងទម្ងន់បានជាង ៥០០ តោន (វីដេអូ)
ចន្លោះមិនឃើញ
ក្រុមហ៊ុន Ford បានចេញផ្សាយវីដេអូមួយ បង្ហាញពីសមត្ថភាពការអូសសណ្ដោងនៃរថយន្ត Ford F-150 ប្រភេទផលិតផលគំរូ ដែលជាប្រភេទប្រើប្រាស់កម្លាំងអគ្គិសនីសុទ្ធ។
គេបានប្រើរថយន្តភីកអាប់អគ្គិសនីនេះ អូសទាញទូរថភ្លើងដឹកទំនិញចំនួន ១០ ដែលក្នុងនោះមានផ្ទុករថយន្ត F-150 ចំនួន ៤២ គ្រឿង មានទម្ងន់សរុបជាង ៥០០ តោន ដោយវាអាចអូសបានចម្ងាយប្រហែល ៣០៥ ម៉ែត្រ។
Ford បានបញ្ជាក់អំពីការអភិវឌ្ឍរថយន្តភីកអាប់អគ្គិសនីសុទ្ធនេះ កាលពីខែមករា។ ត្រូវរង់ចាំច្រើនឆ្នាំទៀតទើបវាបង្ហាញមុខជាផ្លូវការលើទីផ្សារ។ ប៉ុន្តែមុនការបញ្ចេញប្រភេទអគ្គិសនីសុទ្ធនេះ ប្រភេទ Hybrid នៃ F-150 នឹងបង្ហាញមុខឡើង ដែលរំពឹងថាចេញលក់ឆ្នាំក្រោយនេះ៕
ចុចអាន ៖