រកឃើញឆ្អឹងដាយណូស័រ នៅបារាំង
- 2019-07-26 01:57:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញឆ្អឹងដាយណូស័រ នៅបារាំង
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវបារាំង បានរកឃើញឆ្អឹងភ្លៅមួយរបស់សត្វដាយណូស័រ ក្នុងសប្តាហ៍នេះ ក្នុងអំឡុងការជីកកកាយមួយនៅភាគនីរតីនៃប្រទេសបារាំង ខណៈដែលតំបន់នេះ ក៏ធ្លាប់មានសាកសពសត្វធំៗត្រូវបានគេរកឃើញនាពេលកន្លងមកផងដែរ។
លោក Ronan Allain អ្នកស្រាវជ្រាវនៅសារមន្ទីរប្រវត្តិសាស្រ្តជាតិក្រុងប៉ារីស បានថ្លែងប្រាប់ Reuters ថា៖ «នេះគឺជាការរកឃើញដ៏ធំមួយ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលជាពិសេស ដោយសភាពល្អនៃឆ្អឹងភ្លៅនេះ។ ទាំងនេះ គឺជាសត្វ (ដាយណូស័រ) ដែលអាចមានទម្ងន់ពី ៤០ ទៅ ៥០តោន»។
លោក Allian បានឱ្យដឹងបន្ថែមថា ចាប់តាំងពីឆ្នាំ២០១០មក ការស្រាវជ្រាវនៅតំបន់នេះគឺបានរកឃើញផូស៊ីលជាង ៧៥០០ ដែលជារបស់សត្វជាង ៤០ប្រភេទផ្សេងគ្នា ដែលធ្វើឱ្យទីនេះ ក្លាយជាកន្លែងរុករកដ៏ធំបំផុតនៅអឺរ៉ុប៕