កូនសិស្ស ៤នាក់របស់គ្រូយ៉ាន់ ប្រកួតក្នុងថ្ងៃតែមួយ លើសង្វៀនតែមួយ
- 2019-07-26 02:58:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនសិស្ស ៤នាក់របស់គ្រូយ៉ាន់ ប្រកួតក្នុងថ្ងៃតែមួយ លើសង្វៀនតែមួយ
ចន្លោះមិនឃើញ
កូនសិស្ស ៤នាក់មកពីក្លឹបសៅយ៉ាន់នាគា ខេត្តបន្ទាយមានជ័យ របស់លោកគ្រូ សាន សាវយ៉ាន់ នឹងប្រកួតលើសង្វៀនតែ១ នៅថ្ងៃតែមួយរួមគ្នាតែម្ដង ពោលគឺនៅលើសង្វៀន "កំពូលអ្នកប្រយុទ្ធអធិរាជគុនខ្មែរ ISI Palm" នៅស្ថានីយ៍ទូរទស្សន៍ PNN។
កីឡាករទាំង ៤រូប មានដូចខាងក្រោម៖
១. សុខ ធី ប្រកួតជាមួយកីឡាករថៃ Kawkrachang Sor. Ploenchit (ប្រកួតទម្ងន់ ៥៧គីឡូក្រាម)
២. ឃួន ឡាំងកូស៊ីន ប្រកួតជាមួយថៃ Offside Sor. Jor. Vichitpadriew (ប្រកួតទម្ងន់ ៥៤គីឡូក្រាម)
៣. ឈួង សុថាត់ ប្រកួតជាមួយថៃ Petchdam (ទម្ងន់ ៣៦គីឡូក្រាម)
៤. នាគា វិរៈ ប្រកួតជាមួយថៃ Yodkunpol (ទម្ងន់ ៣៥គីឡូក្រាម)
សូមបញ្ជាក់ថា លោកគ្រូ សាន សាវយ៉ាន់ និងកូនសិស្សទាំង ៤ របស់លោក បានធ្វើដំណើរពីខេត្តបន្ទាយមានជ័យ ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតនៅក្លឹប Cambodian Top Team របស់លោកគ្រូហ៊ុន ច័ន្ទរាជ្យ នៅរាជធានីភ្នំពេញ។
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ២កន្លះរសៀល៕