២៦ កក្កដា ១៩៤៧៖ ភ្នាក់ងារចារកម្មអាមេរិក CIA ត្រូវបានបង្កើតឡើង
- 2019-07-26 02:48:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២៦ កក្កដា ១៩៤៧៖ ភ្នាក់ងារចារកម្មអាមេរិក CIA ត្រូវបានបង្កើតឡើង
ចន្លោះមិនឃើញ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៧ ភ្នាក់ងារចារកម្មអាមេរិកហៅកាត់ថា CIA ត្រូវបានបង្កើតឡើងក្រោមច្បាប់សន្តិសុខជាតិឆ្នាំ១៩៤៧ ដែលចុះហត្ថលេខាដោយប្រធានាធិបតី ហារី ទ្រូម៉ាន់។ ការបង្កើតភ្នាក់ងារនេះ គឺធ្វើឡើងក្នុងអំឡុងការចាប់ផ្តើមពុះកញ្ជ្រោលឡើងនៃសង្គ្រាមត្រជាក់។
១. ផ្តល់ការប្រឹក្សាឱ្យក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ស្តីពីបញ្ហាដែលពាក់ព័ន្ធនឹងសន្តិសុខជាតិ។
២. ផ្តល់អនុសាសន៍ទៅ NSC ចំពោះការសម្របសម្រួលនៃសកម្មភាពចារកម្ម
៣. ធ្វើការទាក់ទង និងវាយតម្លៃពីការធ្វើចារកម្ម និងផ្សព្វផ្សាយ
៤. បំពេញមុខងារផ្សេងៗ តាមការចាត់ចែងរបស់ NSC ដោយផ្ទាល់
២ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៤៩ ប្រធានាធិបតី ហារី ទ្រូម៉ាន់ បានចុះហត្ថលេខាលើច្បាប់ស្តីពីភ្នាក់ងារចារកម្ម CIA ដែលអនុញ្ញាតឱ្យ CIA ផ្តល់មូលនិធិជាសម្ងាត់ដល់ប្រតិបត្តិការចារកម្ម និងចាត់តាំងការធ្វើសកម្មភាពផ្ទាល់ខ្លួននៅក្រៅពីស្តង់ដានីតិវិធីរបស់រដ្ឋាភិបាលអាមេរិក។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥៥ ប្រធានាធិបតី Dwight D. Eisenhower បានចុះហត្ថលេខាលើច្បាប់មួយដែលអនុញ្ញាតឱ្យសាងសង់ទីស្នាក់ការកណ្តាលរបស់ CIA ដែលមានតម្លៃ ៤៦លានដុល្លារ នៅរដ្ឋ Virginia៕
ប្រភព៖ CIA