អ្នកជិះម៉ូតូធ្វើដំណើរផ្លូវឆ្ងាយ កុំភ្លេចយករបស់សំខាន់ទាំង ៤ នេះទៅតាមខ្លួន
- 2019-07-26 06:42:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជិះម៉ូតូធ្វើដំណើរផ្លូវឆ្ងាយ កុំភ្លេចយករបស់សំខាន់ទាំង ៤ នេះទៅតាមខ្លួន
ចន្លោះមិនឃើញ
ការធ្វើដំណើរផ្លូវឆ្ងាយដោយប្រើប្រាស់ម៉ូតូ មុនពេលចេញទៅអ្នកបើកបរភាគច្រើនស្រវាយកថវិកា ឬកាបូបលុយ ដោយមិនបាននឹកដល់ឧបករណ៍មានសារៈសំខាន់មួយចំនួន បម្រុងទុកការពារសុវត្ថិភាពលើដងវិថីឡើយ។ Sabay បង្ហើបពីរបស់សំខាន់ ៤ យ៉ាង ដែលម្ចាស់ទោចក្រយានយន្តគ្រប់រូប គប្បីត្រូវយកតាមខ្លួនជាចាំបាច់។
១.កូនសោសម្រាប់ត្រៀម
ក្រៅពីសោចាក់ដំណើរការជាប់ម៉ូតូមួយហើយ បើយល់ល្អអ្នកគួរមានកូនសោស្រគួរមួយបន្ថែមទៀត ដោយអាចដាក់ក្នុងហោប៉ៅឬកន្លែងណាដែលមិនងាយនឹងបាត់បង់ ហើយស្រួលរក។ ស្រមៃថាបើកំពុងធ្វើដំណើរទៅឆ្ងាយ ហើយពេលចុះចត ថ្លោះធ្លោយធ្វើឲ្យបាត់សោ នោះប្រាកដជាគ្មានបញ្ហាសម្រាប់អ្នក។
២.ឧបករណ៍វាស់សម្ពាធខ្យល់
ទំហំតូច ងាយស្រួលយកទុកដាក់តាមខ្លួន ឧបករណ៍វាស់សម្ពាធខ្យល់នៃកង់ម៉ូតូក៏ជារបស់ចាំបាច់មួយ គួរស្ពាយតាមនៅពេលធ្វើដំណើរផ្លូវឆ្ងាយ។ ផ្អែកតាមតម្លៃលក់ក្រៅស្រុកលើគេហទំព័រ eBay ថ្លៃក្បែរ ១០ ដុល្លារ។
៣.ឧបករណ៍សោ
តាមពិតទៅជាធម្មតារាល់ពេលទិញម៉ូតូថ្មី ក្រុមហ៊ុនច្រើនឲ្យឧបករណ៍សោមួយឈុតឥតគិតថ្លៃ បើមិនចាំបាច់អ្នកគួរទុកវានៅកែបម៉ូតូជាប់រហូត ឬដករបស់សំខាន់មួយចំនួនដូចជាទល់វីល, កូនដែកកាប់ និងសោតាមលេខសំខាន់ ងាយស្រួលរាល់ពេលជួបបញ្ហាអ្វីបន្តិចបន្តួច អ្នកអាចដោះស្រាយដោយខ្លួនឯងបាន។
៤.ពិល
ស្មាតហ្វូនមិនជារឿងល្អនោះទេក្នុងការយកបញ្ចាំងភ្លើងពេលនៅទីងងឹត ព្រោះថាមពលថ្មមិនកាន់បានយូរ ដូចប្រភេទពិលដាច់ដោយឡែក មានខ្នាតតូចធំ ទៅតាមតម្រូវការងាយស្រួលក្នុងការទុកដាក់របស់អ្នករាល់គ្នា៕