សម្តេច ស ខេង ផ្អាកការងារអធិការរងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- 2019-07-29 01:33:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ស ខេង ផ្អាកការងារអធិការរងនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ចន្លោះមិនឃើញ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារលោក អ៉ឹង ឡាយឆាយ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ គំរាមកំហែង និងពាក់ព័ន្ធបទល្មើសមួយចំនួនទៀត។
អនុសេនីយ៍ឯក អ៉ឹង ឡាយឆាយ ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕