​វីរបុរស​ក្រុម Barca ​មើល​ឃើញ​ Eden Hazard ​លេង​ល្អ​ជិត​ដល់​កម្រិត​ Messi

  • 2019-07-30 02:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អតីត​កីឡាករ​ Chelsea ​និង​ជា​វីរបុរស​ក្លឹប Barcelona ​កីឡាករ​ ​Samuel Eto’o ​បាន​ប្រាប់​សារព័ត៌មាន​ថា ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក Hazard ​នាំ​លេង​បាន​ល្អ​ណាស់​ ​ឡើង​ជិត​ដល់​កម្រិត​ Messi ​ហើយ។

Eto’o ពេលលេងជាមួយ Hazard ឆ្នាំ ២០១៤
​ត្បិត​តែ Hazard ​បង្ហាញ​ខ្លួន​ ២​ ប្រកួ​ត​ជាមួយ Real Madrid ​លេង​ក្នុង​ពាន​មិត្តភាព​បើក​រដូវកាល មិន​ទាន់​បាន​ជោគជ័យ ​ប៉ុន្តែ​រូបគេ នឹងក្លាយ​ជា​អ្នក​នាំ​លេង​បាន​យ៉ាង​ល្អ​ពេលចាប់ផ្តើមរដូវកាលថ្មីក្នុងលីគអេស្ប៉ាញ។
Hazard ពេល​បង្ហាញ​ខ្លួន​ឲ្យ Real Madrid

Eto’o បន្ថែមទៀតថា កាល​ពី​រដូវកាល​មុន Hazard ជាអ្នករក​​គ្រាប់​បាល់ ២១ ​គ្រាប់​ព្រម​ទាំង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​បាន ១៧ ​ដង ជួយ​ឲ្យ​ Chelsea ឈ្នះ Europa League ​២០១៩ មុននឹងក្លាយជាកីឡាករក្រុម Real Madrid ក្នុងតម្លៃ ១៣០ លានអឺរ៉ូ ជាពិសេស រូបគេទើបតែវ៉ាដាច់កីឡាករផ្សេងៗ ជាប់ឈ្មោះលើក្របមុខហ្គេម FIFA 20 កាលពេលថ្មីនេះ៕

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;