៣០ កក្កដា ១៩៣០៖ អ៊ុយរុយហ្គាយ ក្លាយ​ជាក្រុមដំបូងគេ​ដែលឈ្នះជើងឯក World Cup (មានវីដេអូ)

  • 2019-07-30 03:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​១៩៣០ អ៊ុយរុយហ្គាយ បានក្លាយ​ជាក្រុមដំបូងគេ​បង្អស់​ដែលបាន​ឈ្នះ​ជើងឯក World Cup នៅលើ​ទឹកដីខ្លួន បន្ទាប់ពី​បំបាក់​អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ​ក្នុងលទ្ធផល ៤-២។ អាមេរិក បានចំណាត់ថ្នាក់ទី៣ ខណៈចំណាត់ថ្នាក់ទី៤ បាន​ទៅលើ​យូហ្គោស្លាវី។

រូបថត៖ FIFA
សូម​ជម្រាប​ថា ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​បាល់ទាត់ពិភពលោក​លើកដំបូង​ (World Cup 1930) ធ្វើឡើង​ពីថ្ងៃទី១៣ ដល់ ៣០ កក្កដា ដោយ​មាន​ក្រុមចូលរួមចំនួន១៣ក្រុម​ប៉ុណ្ណោះ​រួមមាន៖ ម្ចាស់ផ្ទះ​អ៊ុយរុយហ្គាយ, អាហ្សង់ទីន, ប្រេស៊ីល, បូលីវី, ស៊ីលី, ម៉ិចស៊ីកូ, ប៉ារ៉ាហ្គាយ, ប៉េរូ, សហរដ្ឋអាមេរិក, បែលហ្សិក, បារាំង, រ៉ូម៉ានី និង​យូហ្គោស្លាវី៕
រូបថត៖ FIFA

សូមទស្សនាវីដេអូ៖

ប្រភព៖ History ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;