ក្រឡាប់ឡានដឹកកម្មករនៅខេត្តស្វាយរៀង ស្លាប់២នាក់ និងរងរបួស ៣១នាក់
- 2019-07-30 06:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡាប់ឡានដឹកកម្មករនៅខេត្តស្វាយរៀង ស្លាប់២នាក់ និងរងរបួស ៣១នាក់
ចន្លោះមិនឃើញ
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តដឹកកម្មករមួយគ្រឿងដែលបានក្រឡាប់នៅខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានបណ្តាលឱ្យកម្មកររងរបួស ៣១នាក់ និងស្លាប់២នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មករ ១៥នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និង១៦នាក់ទៀតនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ចំណែកកម្មករដែលបានស្លាប់រួមមាន៖
១. ឈ្មោះ ស្រីពៅ អាយុ ២០ឆ្នាំ នៅភូមិបាក់ថង់ ឃុំគគីរសោម
២. ឈ្មោះ គង់ ចន្ធី ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិទួលអង្គ ឃុំគគីរសោម៕