៣១ កក្កដា ១៩៦៤៖ រូបផ្ទៃដី​ភពព្រះចន្ទ ត្រូវ​ថត​បាន​ជាលើកដំបូង

  • 2019-07-31 04:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​១៩៦៤ យាន​អវកាស​ណាសា ឈ្មោះ Ranger 7 បាន​ថតរូប​កៀកផ្ទៃដី​ភព​ព្រះចន្ទ​បំផុត​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។

រូបថត៖ អង្គការណាសា
យាន​នេះ​បាន​បញ្ជូន​រូបភាព​ដែល​បង្ហាញ​ពីថ្ម និង​រណ្តៅធំៗ​នៃផ្ទៃដី​ភពព្រះចន្ទ មកកាន់​ផែនដី។ ក្នុងនោះ​វាថតបានរូបបាន​ប្រមាណ ៤៣០០សន្លឹក មុនធ្លាក់​ចូលផ្ទៃដី​ភពនេះ។ ការ​ថតរូប​នេះ គ្រប​ដណ្តប់លើ​ផ្ទៃដី​ភពព្រះចន្ទ​ប្រមាណ ៣៦០​គីឡូម៉ែត្រ។

បេសកកម្ម Ranger 7 តម្លៃ ១៧០លាន​ដុល្លារ​នេះ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស Cape Canaveral នៅថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​១៩៦៤ ក្នុងគោល​បំណង​ប្រមូល​ព័ត៌មាន​ពី​ផ្ទៃដី​ភព​ព្រះចន្ទ។ អ្នក​វិទ្យាសាស្រ្ត​រំពឹង​ថា បេសកកម្មនេះ នឹង​ជួយ​កំណត់​នូវទីតាំង​ចុះចត​លើផ្ទៃដី​ភពព្រះចន្ទ សម្រាប់​បេសកកម្ម​អាប៉ូឡូ​នាពេលអនាគត៕

ប្រភព៖ Space ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;