ឡានដឹកមាន់មកពីវៀតណាម បុកឡានដឹកកម្មករនៅស្វាយរៀង រងរបួសធ្ងន់៤៣នាក់
- 2019-07-31 04:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានដឹកមាន់មកពីវៀតណាម បុកឡានដឹកកម្មករនៅស្វាយរៀង រងរបួសធ្ងន់៤៣នាក់
ចន្លោះមិនឃើញ
រថយន្ដដឹកមាន់ មកពីប្រទេសវៀតណាម បានបើកជ្រុលចង្កូតទៅបុករថយន្ដដឹកកម្មករកម្មការិនីយ៉ាងពេញទំហឹង ក្រឡាប់ផ្ងារជើងទ្រមេឃ បណ្ដាលឲ្យមនុស្សចំនួន ៤៣នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រហែល ៦ និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្បែរស្ថានីយមួយកន្លែង ស្ថិតក្នុងភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។