ម៉ាឡេស៊ី ផ្អាក​នាំចូល​ម្ទេស​ពីវៀតណាម ដោយសារ​ជាតិ​គីមីច្រើនពេក

  • 2019-08-01 02:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ម៉ាឡេស៊ី ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​ម្ទេស​ក្រហម​ពីវៀតណាម​ទៀតឡើយ​ រហូតដល់​ចុងឆ្នាំ ២០១៩ បន្ទាប់ពី​រកឃើញ​មានផ្ទុក​សារធាតុគីមី​ (សារធាតុ​រក្សា​គុណភាព​ទុក​ឱ្យបានយូរ) ច្រើនជ្រុល​លើស​កំណត់។ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក Sim Tze Tzin ​អនុ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ម៉ាឡេស៊ី ដែល​បាន​ថ្លែងក្នុង​កិច្ចប្រជុំ​សភាមួយ​កាលពីថ្ងៃទី​២៩ ខែ​កក្កដា​កន្លងទៅ។

រូបថត៖ វិបសាយ colourbox.com
លោក​ថ្លែង​ថា ក្រសួង​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​វៀតណាម​រួចហើយ ឱ្យ​ចាត់វិធានការ​សមស្រប​ចំពោះ​ករណី​ដាក់សារធាតុគីមីខាងលើ​នេះ ដែល​ម៉ាឡេស៊ី​នឹង​អាច​ដក​បំរាមនេះ​ចេញ​វិញ។

ជាមួយ​គ្នានេះ ក្រសួង​កសិកម្ម​ម៉ាឡេស៊ី ក៏បាន​កំណត់​ផងដែរពី​លក្ខខណ្ឌ​អនាម័យ និង​ភូតគាម​អនាម័យ សម្រាប់​ការនាំចូល​ម្ទេច​ស្រស់ពី​វៀតណាម៕

ប្រភព៖ New Straits Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;