សារព័ត៌មាន​ចិន​ស៊ីនហួ បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ស្តាត​មរតកតេជោ ដែល​ថតពី​លើ​អាកាស

  • 2019-08-01 07:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សារព័ត៌មាន​ស៊ីនហួ Xinhua បាន​បង្ហោះ​វីដេអូ​នៅលើ​យូធូប​បង្ហាញ​ពី​ពហុកីឡដ្ឋានជាតិ​មរតក​តេជោ ពីលើ​អាកាស។ ការ​បញ្ចេញ​វីដេអូនេះ បន្ទាប់ពី​សម្តេច ហ៊ុន សែន បាន​អញ្ជើញ​ពិនិត្យ​ការដ្ឋាន​កំពុង​សាងសង់​ស្តាត​ដែល​ជាជំនួយ​របស់ចិន​នេះ កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៩​កន្លង​ទៅ។

ពហុកីឡដ្ឋានជាតិ​មរតកតេជោ ដែល​ចំណាយ​ពី ១៦០ ទៅ ១៧០​លានដុល្លារ​ ត្រូវបាន​សាងសង់​លើផ្ទៃដី ទំហំជាង ៨៥​ហិកតា ក្នុងតំបន់​អភិវឌ្ឍន៍របស់ លោក​ឧកញ៉ា លី យ៉ុងផាត់។ សំណង់​នេះ​ត្រូវបាន​សាងសង់​ជា ៣​ដំណាក់កាល ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំខាន់ៗ​ដូចជា មណ្ឌលកីឡា​ក្នុង​សាលមណ្ឌលកីឡា​ហែលទឹក, សាលហាត់​កីឡាប្រយុទ្ធ, អគារ​ស្នាក់នៅ, អាហារដ្ឋាន, ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ, សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា, សាល​ហាត់​សាច់ដុំ, សាល​កាយសម្ព័ន្ធ, សាលកីឡា​បាញ់​កាំភ្លើង, មជ្ឈមណ្ឌល​កីឡា​ហុកគី និង​សាលកីឡាប្រពៃណី​ទៀតផង។ ពហុកីឡដ្ឋានជាតិនេះ​នឹងទទួល​រៀបចំ​កីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុខ​នេះ។

សូមទស្សនាវីដេអូ៖

ប្រភព៖ Xinhua ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;