Prius មួយទឹកស៊េរី ២០១៥ Full Option តម្លៃជាង ៣ម៉ឺនដុល្លារ
- 2019-08-01 08:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Prius មួយទឹកស៊េរី ២០១៥ Full Option តម្លៃជាង ៣ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ដោយសារតម្លៃប្រេងសាំងនាពេលបច្ចុប្បន្ននៅតែមានតម្លៃថ្លៃ ទើបមនុស្សជាច្រើនងាកមកប្រើរថយន្តប្រភេទ Hybrid (រថយន្តកូនកាត់-ប្រើសាំងក៏បានប្រើអគ្គិសនីក៏បាន) ជួយសន្សំសំចៃថវិកាបានមួយផ្នែកធំ។
Prius មានភាពទាក់ទាញចិត្តអ្នកប្រើច្រើននៅតាមដងផ្លូវសឹងតែមានអ្នកជិះមិនដាច់ពេញក្រុងភ្នំពេញ។ រាប់ចាប់ពីស៊េរីឆ្នាំ ២០០៤ មកជាជំនាន់ទីពីរ ដោយមានអ្នកពេញចិត្តទាំងរូបរាងមានតម្លៃចន្លោះពី ១ម៉ឺន ដុល្លារ ទៅ ២ម៉ឺន ដុល្លារ។
បច្ចុប្បន្ននៅតាមឃ្លាំងគេឃើញមានឡាន Prius មួយទឹកស៊េរីខ្ពស់ៗបាននាំចូលមកលក់ជាហូរហែ។ ងាកមកមើល Prius មួយទឹកស៊េរីឆ្នាំ ២០១៥ កំពុងលក់នៅតាមឃ្លាំងតម្លៃខ្ទង់ជាង ៣ ០០០០ ដុល្លារ ដំបូល Sola ប្រភេទ Full Option។
Prius ស៊េរីឆ្នាំ ២០១៥ នេះអាចផ្ដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ជាងម៉ូដែលមុនៗ។ ដោយសារតួខ្លួនរបស់វាមានសភាពរឹងមាំជាងមុន។ Prius ស៊េរីឆ្នាំ ២០១៥ នេះដែរក៏ធ្លាប់បានជាប់ក្នុងបញ្ជី TOP SAFETY PICK របស់អង្គការដែលសិក្សាពីសុវត្ថិភាពលើផ្លូវជាតិ IIHS៕
ចុចអាន៖
មើលការធ្វើតេស្តបុកកម្ទេចរថយន្តវៀតណាម រឹងមាំកម្រិតណា? (វីដេអូ)
RX330 កំពុងទាញចិត្តអ្នកប្រើច្រើន មកដឹង Option មួយណាពេញនិយមជិះ
បញ្ជាក់៖ រូបភាព និងតម្លៃ ឃ្លាំងលក់ឡានមួយទឹក Y168 Car Shop។