​រក​ឃើញ​ជន​សង្ស័យ ២ នាក់​បំផ្ទុះ​គ្រាប់​បែក​ កណ្ដាលក្រុងបាងកក

  • 2019-08-02 05:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​មុន​ការ​កើត​ហេតុ​នេះ​ ​គេ​សង្ស័យ​ថា ​មាន​បុរស​វ័យ​លើស ២០ ឆ្នាំ ២ ​នាក់​បាន​ធ្វើ​សកម្មភាព​ឆ្លាស់​គ្នា ​ដោយ​ម្នាក់​ជាអ្នកមើលផ្លូវ និងម្នាក់ទៀតជាអ្នកចូលទៅបង្កៃគ្រាប់បែក។ ក្រោយធ្វើសកម្មភាពរួចរាល់ ជនសង្ស័យទាំងពីរ​បានផ្លាស់ខោអាវ ហើយឡើងឡានឈ្នួលចុះទៅភាគខាងត្បូងថៃ។

ជនសង្ស័យ ចាប់រូបបានដោយកាមេរ៉ា​សុវត្ថិភាព​
ករណី​ផ្ទុះ​គ្រាប់​បែក ២ ​កន្លែង​នោះ​នៅ​ក្បែរ​គ្នា ដោយ​ព័ត៌មាន​បឋម​​រក​ឃើញ​ថា​ ​គ្រាប់បែក​នោះ​នៅ​ក្នុង​កំប៉ុង​នំ​ដំឡូងបារាំង ​ប៉ុន្តែ​​ ១ កន្លែង​ទៀត​​គឺ​ត្រង់​ចំណុច Chaeng Wattana Government Center ។ លោក ឧបនាយករដ្ឋមន្ត្រី​ថៃ​ ​ថា ផ្ទុះ​គ្រាប់​បែក​នៅ​មុខ​ការិយាល័យ​បែប​នេះ ​ជា​ករណី​នយោបាយ។​ យោង​តាម​របាយការណ៍​ពី​ Thairath។

​សូម​បញ្ជាក់​ដែរ​ថា​ ​ ៣ ​កន្លែង​នោះ​មាន​ដូច​ជា ​នៅ​ក្បែរ​ស្ថានីយ​រថភ្លើង​អគ្គិសនី Chong Nonsi BTS ( Skytrain Station) ​មួយ​កន្លែង​ទៀត​នៅ​ក្បែរ​ Chaeng Wattana Government Center ​និង​មួយ​កន្លែង​ទៀត Soi 57/1។ ប្រភពពី thairath.co.th បានរាយការណ៍ នៅមានករណីសង្ស័យ ២ កន្លែងទៀត៕ ​​

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;