ដឹង​មូលហេតុ ឆេះ​នៅ​ផ្សារ​ទំនើប អូឡាំព្យា ព្រឹក​មិញហើយ

  • 2019-08-02 06:45:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អគ្គិភ័យ​បានឆាប់​ឆេះ​នៅ​ផ្សារ​ទំនើប អូឡាំព្យា នៅ ម៉ោង៨:៣០នាទី​ ថ្ងៃទី០២​ ខែសីហា ព្រឹក​មិញ​នេះ ដែល​កើត​ឡើង​នៅ​ចំណុច​ជាន់​ក្រោម​ដី (សំណង់​ស្ថិត​ត្រង់​ទល់​មុខ​វត្ត​ព្រះពុទ្ធ)។

តាម​ប្រភព​ពី​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថាករណី​ឆេះ​នេះគឺ ​បណ្តាល​មក​ពីឆ្លងចរន្តអគ្គិសនី

ក្នុង​ហេតុ​ការ​នេះ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៣២ គ្រឿងក្នុង ១គ្រឿង​រត់​ចំនួន ៣ដង​ប្រើប្រាស់​ទឹក​អស់​ចំនួន ៣៨ ៤០០០ម៉ែត្រ​គូប។ ផ្ទៃ​ក្រឡា​បន្ទប់​ដែល​ឆេះ​មាន​បណ្ដោយ​ប្រវែង ២០ ម៉ែត្រ​ និង​ទទឹងប្រវែង ២០ម៉ែត្រ រួម​ជា​មួយ​ខូច​ខាត​សម្ភារៈ​គ្រឿង​សំណង់​មួយ​ចំនួន។

តាម​ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា ករណី​គ្រោះ​ថ្នាក់​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​ឬស្លាប់ឡើយ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;