ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗចំនួន៥ ធ្លាក់តម្លៃអស់ ១៥០ ពាន់លានដុល្លារ
- 2019-08-06 09:28:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគហ៊ុនក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗចំនួន៥ ធ្លាក់តម្លៃអស់ ១៥០ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកចំនួន ៥ ដែលគេនិយមហៅថា FAANG បានធ្លាក់តម្លៃអស់ជាង ១៥០ ពាន់លានដុល្លារ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ ដោយសារចិនបានវាយបកមកវិញ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំទាំងនេះគឺ Facebook, Apple, Amazon, Netflix, និង Google។
សង្រ្គាមនេះកាន់តែឡើងកម្ដៅ ក្រោយចិនបានសម្រេចចិត្តទម្លាក់តម្លៃលុយយ័នធៀបនឹងលុយដុល្លារ ដើម្បីឆ្លើយតបទៅនឹងការប្រកាស ដាក់បន្ថែមនូវគំនាបពាណិជ្ជកម្មទៅលើផលិតផលរបស់ចិនដោយរដ្ឋាភិបាលអាមេរិក។
ចំណែកឯតម្លៃភាគហ៊ុន Facebook វិញបានធ្លាក់អស់ ៤% Amazon ធ្លាក់ចុះ ៣,២% Google ធ្លាក់ ៣,៥% និង Netflix ធ្លាក់ ៣,៥%។
ការធ្លាក់ថ្លៃក្រុមហ៊ុនទាំងប្រាំនេះ គឺខ្ពស់ជាងតម្លៃទាំងមូលរបស់ក្រុមហ៊ុនមួយចំនួនដូចជា IBM ដែលមានតម្លៃ ១២៥ពាន់លានដុល្លា៕