​មូលហេតុ​ពិត​ដែលស្មាតហ្វូន Note 10 ​គ្មាន​រន្ធ​ដោត​កាស

  • 2019-08-08 02:09:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ស្មាតហ្វូន​ត្រកូល Note ជំនាន់​ចុងក្រោយ​បង្អស់​របស់​ក្រុមហ៊ុន Samsung បាន​ប្រកាស​ចេញ​រូប​រាង​ផ្លូវការ​ហើយ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ​ក្រុមហ៊ុន​បាន​បំបាត់​រន្ធ​ដោត​កាស​ចោល​លែង​ឲ្យ​មាន​។

​ចំពោះ​ហេតុផល​សមរម្យ​ដែល​ក្រុមហ៊ុន​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មកពីការគិតគូរដល់ផលចំណេញ​បន្ថែម​ទំហំ​ថាមពល​ថ្ម​ ដោយ​ការរចនា​ទំហំ​ថ្មធំ​លើស​មុន​ ១០០ ​មីលី​អំពែ​ម៉ោង​ ពោល​គឺ Note 10 ថ្មឡើងដល់ ៣៤០០ លី​អំពែ​ម៉ោង​ រីឯ Note 10+ ទំហំ ៤២០០ លី​អំពែ​ម៉ោង ​ចឹង​ហើយ​ទើប​មិនសល់ចន្លោះ​សម្រាប់​កន្លែង​រន្ធ​កាស ៣,៥ mm ​ទៀត​នោះ​ទេ ។ ​

រូប Note 10 គ្មានរន្ធកាស

មួយ​វិញ​ទៀត​ ការ​សម្រេច​ចិត្ត​ដក​ចេញ​ក៏​ព្រោះ​តែ​​ចង់​ឲ្យ​ស្មាតហ្វូន​ត្រកូល​ Note ថ្មី​នេះ​អាច​ដំណើការ​បាន​រលូន​ជាមួយ​នឹង​​ប្រព័ន្ធ​រំញ័រ (Haptic Vibration System)។ ​ប្រសិន​បើ​គ្មាន​រន្ធ​ដោត​កាស​ វា​ធ្វើ​ឲ្យ​ទូរសព្ទ​អាច​មាន​កម្រាស​ស្ដើង​ជាង​មុន ​ព្រម​ជាមួយ​ការបំបាត់ប៊ូតុង​ Bixby ដែលមិនសូវមានផលចំណេញអ្វីសោះ។

​ទោះ​ជា​ការ​បកស្រាយ​មិន​ទាន់​ឲ្យ​ត្រូវ​ចិត្ត ១០០% ​​ប៉ុន្តែ​ដល់​ដំណាក់​កាល​ដែល​ស្មាតហ្វូន​ Note ត្រូវ​ប្តូរ​រូប​រាង​​ហើយ ​ដើម្បី​ទាក់​ទាញ​អតិថិជន​​ដូច​ជា ខាងមុខប្លែក និង​បង្កើន​សមត្ថភាព​ផ្សេង​ៗ​ជា​ពិសេស​គឺ ផ្នែកខាងកាមេរ៉ា​ផ្ទាល់​តែ​ម្ដង ​ដែល​ក្រុមហ៊ុន​ដាក់​ដល់​ទៅ ៣ ​គ្រាប់ឯណោះ ព្រមជាមួយនឹងតួនាទីលើឡេននីមួយៗ ត្រូវចិត្តអ្នកនិយមថតរូបទាំងកញ្ចប់តែម្តង។

ទោះ​ពុំ​មាន​ការ​បញ្ជាក់​ជុំវិញ​អនាគត​របស់​ត្រកូល S ឆ្នាំ ២០២០ ប៉ុន្តែ​ត្រឹម​តម្រុយ​ប៉ុណ្ណេះ អាច​ទស្សន៍ទាយ​បាន​ហើយ​ថា Galaxy S11 ក៏​នឹង​ត្រូវ​ដក​ចោល​រន្ធ​ដោត​កាស​ដូច​គ្នា ហើយ​ជំនួស​ដោយ​ការ​ប្រើប្រាស់​កាស​ឥត​ខ្សែ Galaxy Buds ឬ​អភិវឌ្ឍ​ដោយ​ស្លាកយីហោ AKG ​ជំនាន់​ណា​មួយ​ជំនួស​វិញ៕

អត្ថបទទាក់ទង៖

ប្រភព៖ The Verge ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;