ផ្អើល! Hazard ធ្វើ​បាន​គ្រាប់​​ទី​មួយ​ឲ្យ Real ទាត់​កោង​ចូល​លឿន​ដូច​កាំជ្រួច

  • 2019-08-08 02:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​រក​បាន​គ្រាប់​ដំបូង​ឲ្យ Real Madrid ហើយ​ បន្ទាប់​ពី​ផ្ទេរ​ក្នុង​តម្លៃ​១៥០​លាន​ផោន​ពី​ក្លឹប​តោ​ខៀវ Chelsea។

Real Madrid បាន​ប្រកួត​មិត្តភាព​កាល​ពី​យប់​មិញ​យក​ឈ្នះ​ក្រុម​មក​ពី​អូទ្រីស Red Bull Salzburg លទ្ធផល ១-០។ មួយ​គ្រាប់​របស់​ក្រុម​យក្ស​ប្រទេស​អេស្ប៉ាញ​ធ្វើ​បាន​ឲ្យ Hazard តែ​ម្ដង​នាទី​ទី​១៩​ ដែល​ជា​គ្រាប់​ដំបូង​របស់​គេ ចាប់​តាំង​ពី​ផ្ទេរ​មក។

មួយ​គ្រាប់​នេះ​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ធ្វើ​បាន​ល្អ​មែនទែន អូស​ញាក់​ពី​ស្លាប់​ឆ្វេង​ចូល​ក្នុង រួច​ទាត់​កោង​លឿន​ដូច​កាំជ្រួច​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ។ យ៉ាង​ណា​មិញ​​ដោយ​សារ​នេះ​ជា​ការ​ប្រកួត​មិត្តភាព​ គ្រាប់​បាល់​នេះ​មិន​ទាន់​រាប់​ជា​គ្រាប់​ផ្លូវការ​​របស់ Hazard ឲ្យ Madrid នៅ​ឡើយ​ទេ៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី
;