មកដឹងចំណុចខុសគ្នារវាង Galaxy Note10 និង Note10+ មុនសម្រេចចិត្តទិញ

  • 2019-08-08 06:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Galaxy Note10 និង Note10+ បាន​ប្រកាស​ចេញ​ដំណាល​គ្នា​កាល​ពី​ព្រឹក​មិញ​នេះ ដែល​​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ មាន​​លក្ខណៈ​ខុស​គ្នា​មួយ​ចំនួន។ ចង់​ដឹង​ខុស​គ្នា​ត្រង់​ណា​ខ្លះ តាម​ដាន​ការ​​រៀប​រាប់​ត្រួសៗ​ដូច​ត​ទៅ ៖

  • ​អេក្រង់ ៖ Note10 មាន​ទំហំ ៦,៣ អ៊ីញ​អាច​បង្ហាញ​រូប​កម្រិត FHD+ ធៀប​នឹង ៦,៨ អ៊ីញ​របស់ Note10+ អាច​បង្ហាញ​រូប​កម្រិត QHD+

  • កាមេរ៉ា​ក្រោយ​ ៖ លើ Note10 មាន​ ៣ គ្រាប់ (១៦ MP ប្រភេទ Ultra-Wide, ១២ MP ប្រភេទ​ធម្មតា និង ១២ MP ប្រភេទ Telephoto) ហើយ​លើ Note10+ មាន​ ៤ គ្រាប់ មាន​​​លើស​នូវ​កាមេរ៉ា​វាស់​ជម្រៅ​ ToF

  • ទម្ងន់ ៖ Note10 មាន​ទម្ងន់ ១៦៨ ក្រាម និង Note10+ ទម្ងន់ ១៩៦ ក្រាម

  • ទំហំ​ថ្ម ៖ ៣៥០០ mAh ធៀប​នឹង​ ៤៣០០ mAh

  • ល្បឿន​សាក​ថ្ម ៖ Note10 ទ្រាំទ្រ​ការ​សាក​កម្លាំង ២៥ វ៉ាត់ ចំណែក Note10+ ទ្រាំទ្រ​បាន​ដល់ ៤៥ វ៉ាត់​​

​- អង្គ​ផ្ទុក ៖ ២៥៦ GB សម្រាប់ Note10 ចំណែក Note10+ មាន​ជម្រើស ២៥៦ GB និង ៥១២ GB

  • RAM ៖ លើ Note10 មាន​ទំហំ ​៨ GB ធៀប​នឹង ១២ GB​ លើ Note10+

  • រន្ធ​ដោត​មេមូរី ៖ មិន​មាន​លើ Note10 ប៉ុន្តែ​មាន​លើ Note10+

  • ជម្រើស​ពណ៌ ៖ មាន​ពណ៌ Aura Glow, Aura White, Aura Black ដូច​គ្នា ប៉ុន្តែ​ Note10+ មាន​លើស​ពណ៌ Aura Blue

ក្រៅពី​ចំណុចខុសគ្នាទាំងប៉ុន្មាន​ខាងលើនេះ Galaxy Note10 និង Galaxy Note10+ គឺ​មាន​លក្ខណៈ​ដូចគ្នាស្ទើរតែទាំងស្រុងទៅហើយ ដូចជាប្រើបន្ទះឈីប Exynos 9825 ឬ Snapdragon 855 ដូចគ្នា, ការពារទឹកកម្រិត IP68, កាមេរ៉ាមុខកម្រិត ១០ MP និង​ប៊ិច S-Pen ជំនាន់​ថ្មីដែលមានមុខងារថ្មីៗជាច្រើនជាដើម៕

ចុចអាន ៖ ​មូលហេតុ​ពិត​ដែលស្មាតហ្វូន Note 10 ​គ្មាន​រន្ធ​ដោត​កាស

ប្រភព៖ DigitalTrends ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;