មុនប៉ះគ្នា គ្រូម៉ាឡេស៊ី ធ្លាប់និយាយថាកម្ពុជា មិនមែនជាដៃគូឡើយ
- 2019-08-10 00:07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនប៉ះគ្នា គ្រូម៉ាឡេស៊ី ធ្លាប់និយាយថាកម្ពុជា មិនមែនជាដៃគូឡើយ
ចន្លោះមិនឃើញ
ក្រុមគោព្រៃកម្ពុជា កំពុងបង្កព្យុះភ្លៀងនិងគេចាប់អារម្មណ៍ខ្លាំងមែនទែនក្នុងការប្រកួតពានរង្វាន់ AFF U18 Championship នៅប្រទេសវៀតណាម ក្រោយពីឈ្នះថៃ ៤-៣។
ពួកគេនឹងត្រូវតតាំងជាមួយក្រុមម៉ាឡេស៊ីទៀតនៅថ្ងៃស្អែក វេលាម៉ោង៣:៣០នាទីរសៀល ដែលជាប្រកួតទី៣ក្នុងពូល B នេះ។ គ្រប់គ្នាប្រហែលជានៅចាំបានថា លោក Brad Maloney ដែលជាគ្រូបង្វឹកក្រុម U18 ម៉ាឡេស៊ី ធ្លាប់លើកឡើងថាក្រុមរបស់លោកកំពុងទន្ទឹងរង់ចាំប៉ះក្រុមខ្លាំង៣ក្នុងពូល B នេះ គឺវៀតណាម ថៃនិងអូស្ត្រាលី។ ដោយលោកបានចាត់ទុកក្រុមកម្ពុជា មិនមែនជាដៃគូស្វិតស្វាញរបស់ក្រុមម៉ាឡេស៊ី នាពានរង្វាន់ AFF U18 នេះ។
ក្នុងពូល B មានក្រុមដល់ទៅ៦ឯណោះ គឺម្ចាស់ផ្ទះវៀតណាម ថៃ អូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា ដែលជាក្រុមទើបបង្កភាពភ្ញាក់ផ្អើលឈ្នះថៃកាលពីម្សិលមិញនេះ៕