ពិព័រណ៍​ការងារ​ និង​ផលិតផល​ជាតិ លើក​ទី៩ នឹង​រៀប​ចំឡើង នៅ​ថ្ងៃ​ទី ២ ដល់ ៣ វិច្ឆិកា

  • 2019-08-12 04:18:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិព័រណ៍​ការងារ​ និង​ផលិតផល​ជាតិ លើក​ទី៩ នឹង​ត្រូវ​បាន​រៀប​ចំឡើង នៅ​ថ្ងៃ​ទី ២​ដល់​ថ្ងៃ​ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាង​មុខ ដោយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

ព្រឹត្តិការ​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​អគារ​ពាណិជ្ជកម្ម និង​ពិព័រណ៍​កោះ​ពេជ្រ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​សហភាព សហព័ន្ធ​យុវជន​កម្ពុជា សហគមន៍​រោង​ចក្រ​កាត់​ដេរ​នៅ កម្ពុជា និង​គាំ​ទ្រដោយ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ។

ព្រឹត្តិការ នេះ​រៀប​ចំឡើង​ក្នុង​គោល​បំណង​ដើម្បី​​មាន​ភាព​ងាយ​ស្រួល​ដល់​និយោជក អ្នក​ផ្ដល់​ការ​អប់រំ​បណ្ដុះ​បណ្ដាល និង​អ្នក​ស្វែង​រក​ការ​ងារ​ធ្វើ​នា​ពេល​អនាគត ពោពេញទៅដោយសមត្ថភាព។

ពិព័រណ៍​ការងារ​ និង​ផលិតផល​ជាតិ លើក​ទី៩ នេះ​អ្នកចង់​ស្វែង​រក​ការងារក៏អាច​សម្ភាសន៍​ការ​ងារ​ផ្ទាល់ និងទទួល​បាន​ការ​អភិវឌ្ឍន៍​ជំនាញ លើក​កម្ពស់​ការ​យល់​ដឹង បង្ហាញ​ពី​គំនិត បទ​ពិសោធន៍ បច្ចេកវិទ្យា និង​ការ​អនុវត្តន៍។ លើស​ពី​នេះក៏​មាន​ការបង្ហាញ​បេក្ខភាព​ជ័យលាភី​ក្នុង​ការ​ប្រកួត​ប្រជែង កម្មករ​និយោជិក​ឆ្នើម និង​រោង​ចក្រ​ស្អាត (5S) និង​សម្រាប់​ពង្រឹង​ទំនាក់​ទំនង​ផ្នែក​ធនធាន​មនុស្ស (HR Networking)៕

ព័ត៌មានលម្អិត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;