តំបន់ការពារទេសភាពមួយនៅកម្ពុជាត្រូវទទួលស្គាល់ជាបណ្តាញផ្លូវហោះហើរសត្វស្លាប
- 2019-08-13 01:53:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំបន់ការពារទេសភាពមួយនៅកម្ពុជាត្រូវទទួលស្គាល់ជាបណ្តាញផ្លូវហោះហើរសត្វស្លាប
ចន្លោះមិនឃើញ
អង្គការធ្វើការងារលើកិច្ចអភិរក្សសត្វស្លាបឲ្យដឹងថាតំបន់ការពារទេសភាពអន្លង់ព្រីងក្នុងខេត្តកំពត ត្រូវបានទទួលស្គាល់ជា តំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា។
ប្រភពខាងលើសរសេរបន្តថា៖ «ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញ ពីតំបន់ភូមិសាស្ត្រមួយដែលសត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទៅទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវពេលជាក់លាក់មួយជាប្រចាំឆ្នាំរបស់ពួកវា»។
ប្រភពឲ្យដឹងទៀតថា៖ «បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកនៃកិច្ចសហប្រតិបត្តិការ អន្តរជាតិនៃភាពជាដៃគូផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលីចាប់តាំងពីឆ្នាំ២០០៧ដែលមានក្រសួងបរិស្ថានជាសេនាធិការ»។
គួរបញ្ជាក់ថាតំបន់ការពារទេសភាព អន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹយ្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦៕