ក្រសួងធនធានទឹក ប្រាប់ខេត្តមួយឲ្យប្រុងប្រយ័ត្នពីទឹកជំនន់
- 2019-08-13 02:34:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងធនធានទឹក ប្រាប់ខេត្តមួយឲ្យប្រុងប្រយ័ត្នពីទឹកជំនន់
ចន្លោះមិនឃើញ
បន្ទាប់ពីតាមដាន និងព្យាករណ៍ពីអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីកម្ពស់ទឹកដែលមានការកើនឡើងនៅក្នុងខេត្តពោធិ៍សាត់។
ក្នុងសេចក្ដីប្រកាសនេះដែរក្រសួងបានសង្កេតឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើខេត្តពោធិ៍សាត់។ ការកើនឡើងកម្ពស់ទឹកនេះនឹងអាចធ្វើឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ និងអ្នកដែលរស់នៅតាមដង់ស្ទឹងពោធិ៍សាត់។
យោងតាមស្ថានភាពខាងលើមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានប្រាប់ឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ និងប្រជាពលរដ្ឋ ទូទាំងខេត្តពោធិ៍សាត់ ពិសេសអ្នកដែលរស់នៅតាមបណ្ដាលដងស្ទឹងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ដែលកើឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្តិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕