Facebook សារភាព​ថា​លួច​ស្ដាប់​ការ​សន្ទនា​របស់​អ្នក​ប្រើប្រាស់

  • 2019-08-14 03:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ Facebook បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​លួច​ស្ដាប់​សន្ទនា​របស់​អ្នក​ប្រើប្រាស់​​ទាំង​ call និង voice message ដើម្បី​ជួយ​ពង្រឹង​ទៅ​លើ​ប្រព័ន្ធ​ AI របស់​ខ្លួន។

Bloomberg បាន​បង្ហើប​ថា Facebook បាន​ជះ​លុយ​​ឲ្យ​អ្នក​សហការ​របស់​ខ្លួន​ ដែល​ពុំ​ទាន់​ដឹង​ថា​ជា​អ្នក​ណា ដើម្បី​បក​ពី​សំឡេង​មក​ជា​អក្សរ។

Facebook បាន​សារភាព​ត្រង់ៗ​ថា​ខ្លួន​ពិត​ជា​ធ្លាប់​ស្តាប់​សំឡេង​របស់​អ្នក​ប្រើប្រាស់​ពិត​មែន​ ប៉ុន្តែ​នៅ​ពេល​នេះ​គេ​បាន​បញ្ឈប់​សកម្មភាព​នេះ​ហើយ​។ Facebook បាន​បន្តថា ការ​បក​ប្រែ​សំឡេង​នេះ​គឺ​ចង់​ធើ្វ​តេស្ដ​ថា​ AI របស់​ខ្លួន​អាច​បកប្រែ​ពីសំឡេង​មក​ជាអក្សរ​បាន​ត្រឹម​ត្រូវ​ឬ​អត់ និង​ធ្វើ​ការ​កែ​លំអ​ទៅ​លើ​មុខងារ​ Voice-to-text របស់​ខ្លួន​ ដែលមុខងារនេះអាចឲ្យអ្នកប្រើបញ្ជា Messenger ឲ្យសរសេរជាអក្សរ តាមរយៈសំឡេងដែលបាននិយាយ។

មិន​ត្រឹម​តែ​ Facebook តែ​មួយ​ទេ ក្រុម​ហ៊ុន​ដូច​ជា Apple, Amazon, និង Google ក៏​ធ្លាប់​ប្រើ​វិធី​សាស្ត្រ​លួច​ស្តាប់​ឬ​យក​សំឡេង​អ្នក​ប្រើប្រាស់​ឲ្យ​អ្នក​ដទៃ​ស្តាប់​ ដើម្បី​រក​វិធី​ពង្រឹង​ AI ខ្លួន​ផង​ដែរ​។ នៅ​ខែ​មេសា​ឆ្នាំ​នេះ Amazon ជា​ក្រុម​ហ៊ុន​ដំបូង​ដែល​បាន​គេ​រក​ឃើញ​ថា បាន​ជួល​បុគ្គលិក​រាប់​ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​ស្តាប់​ការ​សន្ទនា​របស់​អ្នក​ប្រើប្រាស់​ទូទៅ​តាម​ Alexa speaker របស់​ខ្លួន​។ បន្ទាប់​មក​ក្រុមហ៊ុន​ Apple និង Google ក៏​គេ​ចាប់​បាន​ថា​ធ្វើ​ដូចនេះ​ដែរ​។

លោក Mark Zuckerberg បាន​បដិសេដ​ចោល​នូវ​ការ​សង្ស័យ​ថា​ខ្លួន​លួច​ស្តាប់​សំឡេង​ទាំង​នេះ​ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទថ្មី
;