ចាន់ រតនា៖ ​ខ្ញុំ​អត់​ចង់​ឱ្យ​ចៅ​ក្រម​កាត់​ក្ដី​ទេ ​ខ្ញុំ​ចង់​វៃ​ដឹង​ចាញ់​ឈ្នះ សន្លប់​តែ​ម្ដង​

  • 2019-08-14 07:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា នឹង​ឈាន​ជើង​ចូល​សង្វៀន ONE Championship ជាថ្មី នា​ថ្ងៃទី១៦ ខែសីហា​ខាងមុខ​នេះ ទល់​នឹង​កីឡាករ​គុយបា Gustavo Balart ក្នុង​ព្រឹត្តិការណ៍ ONE: DREAMS OF GOLD។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​កីឡាករ​ MMA ​លំដាប់​លេខ​១​នៅ​កម្ពុជា​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ចូល​ចិត្ត​ឱ្យ​ការ​កាត់​សេចក្ដី​ទៅ​ចៅ​ក្រម​ទេ ដូច្នេះ​ហើយ​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ​ដើម្បី​បញ្ចប់​ការ​ប្រកួត​លើ​សង្វៀន​តែ​ម្ដង។ ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាង​ល្អ​និង​ផ្តោត​ទៅ​លើ​ការ​ប្រកួត​នេះ ខ្ញុំ​តែង​តែ​ព្យាយាម​ឱ្យ​ឈ្នះ ​ដើម្បី​អ្នក​គាំទ្រ ជាមួយ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត។ ​ខ្ញុំ​ចង់​បង្ហាញ​ពិភព​លោក​ឱ្យ​ស្គាល់​ពី​អ្វី​ដែល​ជា​ការ​ក្បាច់​គុន​ខ្មែរ”។

ចាន់ រតនា ​ចង់​ផ្ដួល​ដៃ​គូ​ឱ្យ​សន្លប់​ជា​ថ្មី​ម្ដង​ទៀត​ក្នុង​អាជីព MMA ​របស់​ខ្លួន​នៅ​ទីក្រុង​បាងកក។ ​បច្ចុប្បន្ន​កីឡាករ​កម្ពុជា​រូប​នេះ កំពុង​កាន់​កំណត់ត្រា Finish ដៃ​គូរ​បាន​១០០​%​តែ​ម្ដង ​ដោយ​៦​ជ័យជម្នះ​កន្លង​មក អាច​ផ្ដួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​៥​ដង​មក​ហើយ៕​

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី
;