យាន​ជំនិះ​ដែល​ប្រើ​​ផ្លាក​លេខ​ខុស​ពី​លក្ខណៈ​ដើម ឬ​ក្លែង​បន្លំ​ត្រូវ​ពិន័យ​អស់​ប៉ុន្មាន?

  • 2019-08-15 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ដែល​ប្រើ​ប្រាស់​ផ្លាក​លេខ​សម្គាល់​យាន​ជំនិះ​មិន​បាន​ត្រឹម​ត្រូវតាម​ច្បាប់ នាយកដ្ឋាន​ដឹកជញ្ជូនផ្លូវគោក បាន​បង្ហាញ​ពី​ការ​ពិន័យ​ជា​ប្រាក់​ចំពោះ​ទោចក្រយានយន្ត ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ ត្រីចក្រយានយន្ត ចំនួន ៣០ ០០០ រៀល និង​រថយន្ត​ធុន​ស្រាល ៦០ ០០០ រៀល និង​រថយន្ត​ធុន​ធ្ងន់ ១២៥ ០០០ រៀល ដោយយោង​ទៅ​តាមអនុក្រឹត្យ​លេខ ៤៤ ស្ដី​ពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ចុះថ្ងៃទី ២១ មីនា ឆ្នាំ ២០១៧។

រូបតំណាង
នាយកដ្ឋាន​ដឹកជញ្ជូនផ្លូវគោក ក៏បានបង្ហាញពី​កា​រប្រើប្រាស់ផ្លាលេខឲ្យ​ត្រឹមត្រូវ ដោយ​គ្រប់​យាន​ជំនិះ​មុន​នឹង​ធ្វើ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ត្រូវ​ធ្វើ​លិខិត ​ចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ប័ណ្ណ និង​ផ្លាក​លេខ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី។ ផ្លាកលេខយានជំនិះ ត្រូវ​ប្រើ​ប្រាស់ឲ្យ​បាន​ត្រឺម​ត្រូវទៅ​តាម​យាន​ជំនិះដែល​បាន​ចុះ​បញ្ជី។

ហាមយក​ផ្លាក​លេខ​យាន​ជំនិះ​ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ទៅ​បំពាក់ លើ​យាន​ជំនិះ​ផ្សេង​ដែល​នាំ​ចូល​មិន​ស្រប​ច្បាប់។ ហាមប្រើ​ប្រាស់​ផ្លាក​លេខ​ដែល​ច្នៃ​ប្រឌិត ឬ​តុបតែង​បន្ថែម ដែល​ផ្ទុយ​ពី​ផ្លាក​លេខ​ដែល​បាន​ចេញ​ដោយ ក្រសួង​សាធារណៈ​ការ និង​ដឹង​ជញ្ជួន។

ពិសេស​ហាម​ផ្ទុក​សម្ភារៈ និង​ដាក់​វត្ថុ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​បាំង​ផ្លាក​លេខ។ នៅ​ពេល​ដែល​យាន​ជំនិះ​ខូច ឬ​ជិះ​លែង​កើត ម្ចាស់​យាន​ជំនិះ​ត្រូវ​មក​បំពេញ​កាតព្វកិច្ច​លុយ​ចេញ​ពី​បញ្ជី​យាន​ជំនិះ ដោយ​នាំ​យក​នូវ​ប័ណ្ណ​សម្គាល់ និង​ផ្លាក​លេខ​សម្គាល់​យាន​ជំនិះ​ទៅ អគ្គនាយកដ្ឋាន ដឹក​ជញ្ជួន​ផ្លូវ​គោក ឬ​ទី​តាំង​ផ្ដល់​សេវា​សាធារណៈ ដែល​កំណត់​ដោយ ក្រសួង​សាធារណៈ​ការ និង​ដឹង​ជញ្ជួន។

អគ្គនាយកដ្ឋាន ដឹក​ជញ្ជួន​ផ្លូវ​គោក និង​សហការ​ជា​មួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច នឹង​ចាត់​វិធានការ​​តាម​ផ្លូវ​ច្បាស់​ចំពោះ អ្នក​ប្រើ​ប្រាស់​យាន​ជំនិះ​ណា​ដែល​មិន​គោរព​តាម​នីតិវិធី​ខាង​លើ៕

អត្ថបទ៖ កុសល

អត្ថបទថ្មី
;