Sony Xperia 1 ទូរសព្ទ​អេក្រង់ 4K តម្លៃ​នៅ​សល់​ប៉ុន្មាន?

  • 2019-08-15 02:15:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sony បាន​បញ្ចេញ​ស្មាតហ្វូន​ស៊េរី​ចុង​ក្រោយ Xperia 1 ដែល​ជា​ប្រភេទ​ទូរសព្ទ​អេក្រង់ 4K មុន​គេ​និង​មាន​លក់​នៅ​លើ​ទី​ផ្សារ​ក្នុង​ស្រុក​នៅ​ដើម​ខែ មិថុនា។

Xperia 1 នេះ​មក​ជាមួយ​កាមេរ៉ា ៣ គ្រាប់​ជា​លើក​ដំបូង​សម្រាប់​ខ្លួន និង​ត្រូវ​បាន​ហាងលក់នៅកម្ពុជាកំណត់​តម្លៃ​ពេល​ចេញ​លក់​ដំបូង​ប្រមាណ​ជា ៩៨០ ដុល្លារ។

បច្ចុប្បន្ន​នៅ​តាម​ហាង Sony Xperia 1 ក៏​​មាន​លក់​ទាំង​ថ្មី និង​មួយ​ទឹក ដោយ​ថ្មី​មាន​តម្លៃ​ប្រមាណ​ជា ៩៤៩ ដុល្លារ និង​មួយ​ទឹក​មាន​តម្លៃ​ប្រមាណ​ជា ៧៥០ ដុល្លារ

រូបភាពហាង The V Store

Xperia 1 មាន​លក្ខណៈ​សម្បត្តិ​ដូចជា ប្រើ​បន្ទះ​ឈីប​ Snapdragon 855, RAM ទំហំ ៦ GB, អង្គផ្ទុក ១២៨ GB, កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់ និង​មាន​អេក្រង់​វែង​មាត្រដ្ឋាន 21:9 CinemaWide៕

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;