ស៊ីភ្នំពេញក្រោនត្រឹម១-០ តែហ្វេនទ័ព អបអរដុតកាំជ្រួចដូចនៅអឺរ៉ុប
- 2019-08-15 03:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីភ្នំពេញក្រោនត្រឹម១-០ តែហ្វេនទ័ព អបអរដុតកាំជ្រួចដូចនៅអឺរ៉ុប
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន (Hun Sen Cup 2019) លើកទី១៣ថ្នាក់ជាតិ បានឈានមកដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះផងដែល ក្រុមបាល់ទាត់ ក្រសួងការពារជាតិបានយកឈ្នះលើក្រុមបាល់ទាត់ ភ្នំពេញក្រោន ក្នុងលទ្ធផល១-០ កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះនៅកីឡដ្ឋាន ស្តាតចាស់។
ការប្រកួតដែលធ្វើឡើងនៅផ្ទះអតីតជើងឯកចាស់ Hun Sen Cup ឆ្នាំ២០១៨នេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លឹបបាល់ទាត់ទាំងពីរជក់ចិត្តយ៉ាងខ្លាំង។ អ្នកគាំទ្រភ្នំពេញក្រោន ដែលហៅកាត់ថា The RED ឫអ្នកគាំទ្ររបស់ទ័ពដែលហៅកាត់ថា ULTRAS ARMY បានបន្តហោរក៏ដូចជាស្រែកច្រៀងគាំទ្រក្រុមរបស់ខ្លួនពោលគឺតាំងពីចាប់ផ្ដើមប្រកួតរហូតដល់ចប់ការប្រកួតតែម្ដង។
សម្រាប់ការប្រកួតក្នុងវគ្គទី១ ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានទេ គឺបានត្រឹមធ្វើឲ្យអ្នកគាំទ្របុកពោះតែប៉ុណ្ណោះ។ លុះដល់វគ្គទី២ នៅនាទី៤៧ ក្រុមបាល់ទាត់ក្រសួងការពារជាតិ ក៏បានបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោន ដោយកីឡាករបម្រើប្រយុទ្ធលេខ១៩ ណារ៉ុង កក្កដា ទាត់ចូលប្រលោះជើងអ្នកចាំទី សាវែង សំណាងបានយ៉ាងល្អ។ លទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួតហើយបានធ្វើឲ្យ ULTRAS ARMY កាន់តែរំជួយចិត្តដល់ថ្នាក់ដុតកាំជ្រូកផង ច្រៀងផង រាំលេងយ៉ាងសប្បាយក្រៃលែង។
រំលឹកដែលថា ការប្រកួតជើងទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅកីឡដ្ឋាន Smart RSN៕
សូមទស្សនាវីដេអូខាងក្រោម៖