ម៉ឺន សុភា និយាយយ៉ាងណាចំពោះជំនួបសងសឹកជាមួយ Diesellek ថ្ងៃអាទិត្យនេះ?
- 2019-08-15 04:26:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ឺន សុភា និយាយយ៉ាងណាចំពោះជំនួបសងសឹកជាមួយ Diesellek ថ្ងៃអាទិត្យនេះ?
ចន្លោះមិនឃើញ
កណ្ដាប់ដៃថ្មរបស់កម្ពុជា ម៉ឺន សុភា ថារូបនេះបានហ្វឹកហាត់ និងត្រៀមខ្លួនបានល្អគ្រប់គ្រាន់ហើយ នាជំនួបសងសឹកជាមួយម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ Diesellek លើសង្វៀន Super Cham នាថ្ងៃអាទិត្យនេះ។
សិស្សគុនក្រសួងការពារជាតិខាងលើនេះបន្ថែមទៀតថា ចំពោះសមត្ថភាព Diesellek នេះវិញគឺគេទាត់ច្បាស់ និងដៃចេញច្បាស់ ហើយជាអ្នកប្រដាល់ឈរឃុំចាំវ៉ៃស្រដៀងខ្លួនផងដែរ។ បើនិយាយពីការប៉ះគ្នាលើកទី១ នៅឯប្រទេសម៉ាឡេស៊ី ២ឆ្នាំមុននោះ សុភា បញ្ជាក់ថា កាលនោះរាងកាយរបស់ខ្លួនឈឺទាំងអស់ទៅហើយ ដូច្នោះកណ្ដាប់ដៃវ៉ៃត្រូវគេយ៉ាងណាក៏មិនសូវមានទម្ងន់ ឬធ្វើឲ្យដៃគូឈឺឡើយ។ យ៉ាងណាសម្រាប់ការប្រកួតលើកនេះ កូនសិស្សលោក ធន់ សុភា សង្ឃឹមប្រហែល៦០% ផងដែរ ដោយយោងលើការហ្វឹកហាត់បានល្អ រួមនិងធ្លាប់មានបទពិសោធវ៉ៃ៣ទឹកកន្លងមក។
រំលឹកដែរថា កីឡាករកម្ពុជា ម៉ឺន សុភា ធ្លាប់ចាញ់ពិន្ទុអ្នកលេងគុនថៃ Diesellek ម្ដងហើយនៅវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ២០១៧ នៅឯប្រទេសម៉ាឡេស៊ី ដោយអ្នកឈ្នះបានមេដាយមាស និងអ្នកចាញ់បានមេដាយប្រាក់។ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ២០១៩ នេះពួកគេទាំងពីរនឹងប៉ះគ្នាម្ដងទៀតលើទឹកដីថៃ ក្នុងកម្មវិធី Super Cham ជាគូឯកទៀតផង៕
ONE បង្ហាញគូប្រកួត ក្នុងព្រឹត្តិការណ៍លើកដំបូង លើទឹកដីវៀតណាម
ចាន់ រតនា៖ ខ្ញុំអត់ចង់ឱ្យចៅក្រមកាត់ក្ដីទេ ខ្ញុំចង់វៃដឹងចាញ់ឈ្នះ សន្លប់តែម្ដង
ឈ្នះអ៊ីរ៉ង់ទឹក៤ ឡៅ ចន្រ្ទា ត្រូវបរទេសរោមថតឡើងជិត