ក្រសួងរ៉ែ រកឃើញថា ស្ថានីយដែលផ្ទុះហ្គាសនៅសៀមរាប ពុំមានច្បាប់អនុញ្ញាតឡើយ
- 2019-08-15 06:41:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងរ៉ែ រកឃើញថា ស្ថានីយដែលផ្ទុះហ្គាសនៅសៀមរាប ពុំមានច្បាប់អនុញ្ញាតឡើយ
ចន្លោះមិនឃើញ
ក្រសួងរ៉ែ និងថាមពល បានពិនិត្យឃើញថា ស្ថានីយបញ្ចូលឧស្ម័នឥន្ធនៈ (LPG) នៅខេត្តសៀមរាប ដែលរងការផ្ទុះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ គឺពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ ក្នុងការសាងសង់និងធ្វើអាជីវកម្មបញ្ចូលឧស្ម័ននេះទេ ហើយបច្ចុប្បន្នក្រសួង បាននឹងកំពុងបន្តនីតិវិធីស្រាវជ្រាវលើករណីនេះបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។
សូមរំលឹកថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវលោកណឺយ ក្រុមទី១១ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បង្ហាញថា ជនរងគ្រោះដោយសារឆេះស្ថានីយនេះមានចំនួន ១៣នាក់ ក្នុងនោះបរទេស ២នាក់៕