UN បើក​ការ​ស៊ើប​អង្កេត​រឿង​កូរ៉េខាង​ជើង​ Hack យក​លុយ​ប្រទេស​ផ្សេងទៅផលិត​នុយក្លេអ៊ែរ​

  • 2019-08-15 07:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​ជំនាញ​ស៊ើប​អង្កេត​មួយ​របស់​អង្គការ​សហប្រជាជាតិ​ បាន​ប្រកាស​ថា​ពួក​គេ​កំពុង​ស៊ើប​អង្កេត​យ៉ាង​ហោច​ណាស់​ ៣៥ ករណី​ក្នុង​ ១៧​ ប្រទេស​ទាក់ទង​នឹង​កូរ៉េ​ខាង​ជើង​វាយ​ប្រហារ​ប្រទេស​ផ្សេង​តាម​អ៊ីនធឺណិត​ដើម្បី​លួច​យក​ប្រាក់​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ ក្រុម​ស៊ើប​អង្កេតដដែល​ ក៏​បាន​អំពាវនាវ​ឲ្យ​បិទ​ការ​នាំ​ចេញ​សាំង និង​ម៉ាស៊ូត​ទៅ​ប្រទេស​នេះ​ដោយ​សារ​អំពើ​ខុស​ច្បាប់​ដែល​ត្រូវ​បាន​ប្រព្រឹត្តិ។

កាល​ពីសប្ដាហ៍​មុន​ Associated Press បាន​រាយ​ការណ៍​ថា​កូរ៉េ​ខាង​ជើង​បាន​លួច​យក​ថវិកា​ជាង​ ២ ពាន់​លាន​ដុល្លារ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដូចជា​ធនាគារ​ និង​ទីផ្សារ​រូបិយប័ណ្ណ​អេឡិចត្រូនិក ហើយ​ការ​វាយ​ប្រហារ​ទាំង​នេះ​កាន់​តែ​ខ្លាំង​ទៅ​ៗ​។

បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ខាង​លើ​ ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ​ គឺ​ កូរ៉េ​ខាង​ត្បូង​ ដែល​ត្រូវ​បាន​ Hack​ ១០ ដង​ បន្ទាប់​គឺ​ ឥណ្ឌា​ ចំនួន​ ៣ ដង ហើយ​ បង់ក្លាដេស និង សុីលី​ ២ ដង​ដូចគ្នា​។

ប្រទេស​ចំនួន​ ១៣ ផ្សេង​ទៀត​ដែល​រង​ការ​វាយ​ប្រហារ​ ១​ ដង​មាន​ដូចជា៖​ កូស្តារីកា ហ្គែមប៊ី ហ្គាតេម៉ាឡា គុយវ៉ែត លីបេរីយ៉ា ម៉ាឡេស៊ី ម៉ាល់តា នីហ្សេរីយ៉ា ប៉ូឡូញ ស្លូវើនៀ អាហ្វ្រិកខាងត្បូង ទុយណេស៊ី និង​ វៀតណាម៕

ប្រភព៖ Time ប្រែ​សម្រួល៖ សុខ វេងឈាង

អត្ថបទថ្មី
;