ធន់ សុភា៖ ម្ចាស់មេដាយមាសស៊ីហ្គេម Dieselek ចំណុចពូកែបំផុតនោះគឺបិទការពារ
- 2019-08-16 06:09:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធន់ សុភា៖ ម្ចាស់មេដាយមាសស៊ីហ្គេម Dieselek ចំណុចពូកែបំផុតនោះគឺបិទការពារ
ចន្លោះមិនឃើញ
គ្រូប្រដាល់ប្រចាំសមាគមក្រសួងការពារជាតិ ធន់ សុភា ថាកីឡាករថៃដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ២០១៧ Dieselek ដៃគូរបស់ ម៉ឺន សុភា ត្រូវប្រកួតគ្នាថ្ងៃអាទិត្យនេះ គឺល្អបិទការពារចំណែកស្នៀតដទៃទៀតមិនសូវប៉ុន្មានទេ។
តាមបទពិសោធលោកជាគ្រូប្រដាល់ម្នាក់មើលឃើញថា Dieselek ល្អតែបិទការពារនោះទេ កណ្ដាប់ដៃ ការទាត់គឺមិនសូវធ្ងន់នោះឡើយ។ កីឡាករបើបិទបានល្អ ខណៈអ្នកវ៉ៃមួយចំនួនវ៉ៃគេមិនទៅអាចបាក់ខ្លួនឯង ឬអស់ស៊ុហ្វខ្លួនឯងទៅហើយចាញ់តែម្ដង ប៉ុន្តែយ៉ាងណាមិញលោកគ្រូ ធន់ សុភា បានប្រាប់ពីរបៀបវ៉ៃដល់ ម៉ឺន សុភា រួចរាល់ហើយ។
គ្រូប្រដាល់ឆ្នើមរូបនេះបន្ថែមទៀតថា ការប្រកួតរវាង ម៉ឺន សុភា និង Dieselek នេះបើវ៉ៃ៥ទឹកគឺល្អមែនទែនសម្រាប់កូនសិស្សរបស់លោក ព្រោះអីវ៉ៃ៣ទឹកចូលទៅ វ៉ៃយកៗតែម្ដង ដូច្នេះមិនសូវបានចេញអាវុធធ្ងន់នោះទេ។ លោកគ្រូ ក៏សំណូមពរដល់អ្នកចូលចិត្តគុនខ្មែរទាំង សូមគាំទ្រទាំងពេលឈ្នះ និងចាញ់ ហើយកុំរិះគន់បែបជាន់ពន្លិច រិះគន់ដើម្បីកីឡាកររីកចម្រើនទៅមុខទៀត។ ការរិះគន់ខុសទំនង វាធ្វើឲ្យកីឡាករបាក់ទឹកចិត្ត ពេលខ្លះបោះបង់ចោលប្រដាល់ថែមទៀតផង។
រំលឹកដែរថា កីឡាករកម្ពុជា ម៉ឺន សុភា ធ្លាប់ចាញ់ពិន្ទុអ្នកលេងគុនថៃ Dieselek ម្ដងហើយនៅវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ២០១៧ នៅឯប្រទេសម៉ាឡេស៊ី ដោយអ្នកឈ្នះបានមេដាយមាស និងអ្នកចាញ់បានមេដាយប្រាក់។ នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ២០១៩ នេះពួកគេទាំងពីរនឹងប៉ះគ្នាម្ដងទៀតលើទឹកដីថៃ ក្នុងកម្មវិធី Super Cham ជាគូឯកទៀតផង។ ចំណែកលោកគ្រូ ធន់ សុភា ក៏បានបើកឡានជូន ម៉ឺន សុភា ដល់ក្រុងប៉ោយប៉ែត ព្រំដែនខ្មែរ-ថៃ ផងដែរកាលពីយប់មិញនេះ ដើម្បីកុំឲ្យសិស្សរបស់លោកពុលឡាន៕
វីដេអូ៖
វីដេអូបង្ហាញពីការថ្លឹងទម្ងន់ និងធ្វើតេស្តជាតិទឹក របស់ ចាន់ រតនា និង Balart នៅ ONE
Esports ក្លាយជាប្រភេទកីឡាដណ្ដើមមេដាយផ្លូវការលើកដំបូង នៅស៊ីហ្គេម
រឿង សោភ័ណ្ឌ អាចឆក់ឱកាសឡើងទៅយកលុយ ៤០០០ដុល្លារ បានអត់ថ្ងៃសៅរ៍នេះ?