គ្រូU18 វៀតណាមថា លោកគ្មានអ្វីដោះសារចំពោះការចាញ់កម្ពុជាទេ និងចុះចេញពីតំណែង
- 2019-08-17 03:31:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូU18 វៀតណាមថា លោកគ្មានអ្វីដោះសារចំពោះការចាញ់កម្ពុជាទេ និងចុះចេញពីតំណែង
ចន្លោះមិនឃើញ
គ្រូបង្គោលក្រុម U18 វៀតណាម លោក Hoang Anh Tuan បានលាលែងចេញពីតំណែងនេះ បន្ទាប់ពីចាញ់ U18កម្ពុជា ជាពិសេសគឺធ្លាក់ចេញពីពានរង្វាន់ AFF U18 Championship 2019 ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។
សូមរំលឹកថា កាលពីថ្ងៃសុក្រកន្លងទៅ U18 វៀតណាម បានប្រកួតចាញ់ U18 កម្ពុជា ក្នុងលទ្ធផល ១-២ នៅជើងចុងក្រោយ នៃវគ្គចែកពូលB ដែលធ្វើឱ្យក្រុមម្ចាស់ផ្ទះនេះ បាត់បង់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណាត់ថ្នាក់ក្នុងពូលនេះរួមមាន៖ អូស្ត្រាលី លេខ១ មាន១២ពិន្ទុ, ម៉ាឡេស៊ី លេខ២ មាន៩ពិន្ទុ, វៀតណាម លេខ៣ មាន ៧ពិន្ទុ, កម្ពុជា លេខ៤ មាន៦ពិន្ទុ, ថៃលេខ៥ មាន៥ពិន្ទុ និងសិង្ហបុរី បាតតារាង មាន៤ពិន្ទុ៕